កាន់តែងាយស្រួល មិនបាច់ចាំយូរ! អ្នកដំណើរលើរថយន្តក្រុងសាធារណៈ អាចប្រើកម្មវិធីទូរសព្ទដៃ ដឹងពីពេលវេលា និងគោលដៅរថយន្តក្រុងមកដល់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កាន់តែងាយស្រួល មិនបាច់ចាំយូរ! អ្នកដំណើរលើរថយន្តក្រុងសាធារណៈ អាចប្រើកម្មវិធីទូរសព្ទដៃ ដឹងពីពេលវេលា និងគោលដៅរថយន្តក្រុងមកដល់

កាន់តែងាយស្រួល មិនបាច់ចាំយូរ! អ្នកដំណើរលើរថយន្តក្រុងសាធារណៈ អាចប្រើកម្មវិធីទូរសព្ទដៃ ដឹងពីពេលវេលា និងគោលដៅរថយន្តក្រុងមកដល់

រដ្ឋបាលរាជធានីភ្នំពេញ បានកំពុងធ្វើទំនើបកម្ម និងអភិវឌ្ឍកម្មវិធីទូរសព្ទដៃឈ្មោះថា City Bus Official App បន្ថែមទៀតដែលមានសមត្ថភាពផ្តល់ព័ត៌មានកាន់តែលម្អិតជាងមុន ជាពិសេសអាចដឹងពេលវេលារថយន្តដែលត្រូវមកដល់ចំណតដោយមិនបាច់រង់ចាំយូរ ហើយអាចដឹងទីតាំងរថយន្តក្រុងដែលកំពុងធ្វើដំណើរ។ កម្មវិធីនេះ អាចប្រើប្រាស់បាន៣ភាសា គឺភាសាខ្មែរ ភាសាអង់គ្លេស និងភាសាចិន។

Advertisement

រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ នៅថ្ងៃចន្ទ ទី២០ ខែកក្កដា នេះបានប្រកាសពីការដំឡើងប្រព័ន្ធផ្តល់ព័ត៌មានអ្នកដំណើរ ដើម្បីផ្តល់ព័ត៌មានដល់អ្នកដំណើរ អំពីខ្សែរត់រថយន្តក្រុងទាំងអស់ និងការផ្សាយផ្ទាល់ទីតាំងរថយន្តក្រុងតាមខ្សែរត់នីមួយៗ។

ប្រព័ន្ធផ្តល់ព័ត៌មានអ្នកដំណើរនេះត្រូវបានដំឡើងក្នុងជំហានទី១ នៅចំនួន៣ទីតាំង រួមមាន ស្ថានីយរង្វង់មូលកួចកាណុង ស្ថានីយចេញដំណើរ និងស្ថានីយមកដល់អ្នកដំណើរនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ។

អ្នកដំណើរអាចស្វែងរកព័ត៌មានអំពីខ្សែរថយន្តក្រុងទាំងនោះតាមរយៈកម្មវិធីទូរសព្ទ City Bus office app ឬម្យ៉ាងទៀតអាចធ្វើការវាយអក្សរ AEB នៅក្នុងកម្មវិធីទូរសព្ទដៃ Google Map នោះនឹងបង្ហាញឱ្យឃើញនូវកាលវិភាគបច្ចុប្បន្នភាពខ្សែរថយន្តក្រុងទាំងនោះផងដែរ។ រដ្ឋបាលរាជធានីភ្នំពេញ នឹងបន្តដំឡើងប្រព័ន្ធផ្តល់ព័ត៌មានអ្នកដំណើរបន្ថែមទៀតសម្រាប់ជំហានទី២។

បច្ចុប្បន្នរថយន្តក្រុងសាធារណៈនៅភ្នំពេញមានចំនួន២៥៧គ្រឿង រត់ចំនួន១៤ខ្សែ ដែលផ្តល់សេវាជូនពលរដ្ឋចាប់ពីវេលាម៉ោង៥កន្លះព្រឹក រហូតដល់ម៉ោង២០ និង៣០នាទីយប់។ ពលរដ្ឋត្រូវចំណាយថ្លៃធ្វើដំណើរក្នុងម្នាក់តម្លៃ១៥០០រៀល ក្នុងមួយជើង។ ប៉ុន្តែសម្រាប់ព្រះសង្ឃ ចាស់ជរា ជនពិកា កម្មករ កម្មការិនី សិស្ស និស្សិត និងកុមារកំពស់ក្រោមមួយម៉ែត្រ គឺអាចធ្វើដំណើរដោយឥតគិតថ្លៃ៕

សៅ សុខអេង

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា