ឯកឧត្តមរដ្ឋលេខាធិការ ខូវ មករា បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលស្ដីពី “លំហាត់សាយប័រក្រុមខៀវ” | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឯកឧត្តមរដ្ឋលេខាធិការ ខូវ មករា បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលស្ដីពី “លំហាត់សាយប័រក្រុមខៀវ”

ឯកឧត្តមរដ្ឋលេខាធិការ ខូវ មករា បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលស្ដីពី “លំហាត់សាយប័រក្រុមខៀវ”

ភ្នំពេញ៖កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ខូវ មករា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងពិធីបិទបណ្ដុះបណ្ដាលស្ដីពី “លំហាត់សាយប័រក្រុមខៀវ” ដែលបានរៀបចំឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២២-២៤ ខែកក្កដា ឆ្នាំ២០២៦ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក្នុងគោលបំណងពង្រឹងសមត្ថភាពរបស់សិក្ខាកាមជានិស្សិតក្នុងការកំណត់អត្តសញ្ញាណ វិភាគ និងឆ្លើយតបទៅនឹងឧប្បត្តិហេតុសាយប័រតាមរយៈការអនុវត្តលំហាត់សាយប័រជាក់ស្ដែង។

Advertisement

វគ្គបណ្ដុះបណ្ដាលនេះ សិក្ខាកាមបានស្វែងយល់ពីទិដ្ឋភាពរួមពាក់ព័ន្ធនឹងការបង្កើត និងប្រតិបត្តិការក្រុមឆ្លើយតបនឹងឧប្បត្តិហេតុសន្តិសុខកុំព្យូទ័រ ការអនុវត្តនីតិវិធីដោះស្រាយឧប្បត្តិហេតុសាយប័រ ការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងព័ត៌មាននិងព្រឹត្តិការណ៍សន្តិសុខសាយប័រ ការ ការរៀបចំរបាយការណ៍ឧប្បត្តិហេតុ និងការទំនាក់ទំនងជាមួយភាគីពាក់ព័ន្ធនៅពេលឧប្បត្តិហេតុសន្តិសុខកុំព្យូទ័រកំពុងកើតមាន។

សូមជម្រាបជូនថា វគ្គបណ្តុះបណ្តាលនេះ ជាសកម្មភាពសហប្រតិបត្តិការរវាង គម្រោងឧបត្ថម្ភដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំប្រទេសកម្ពុជាចំនួនពីរគឺ គម្រោងលើកកម្ពស់ភាពធន់នៃសន្តិសុខសាយប័រអនុវត្តដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងគម្រោងពង្រឹងបណ្ដាញឧស្សាហកម្ម-សាកលវិទ្យាល័យ-សហគមន៍ដើម្បីពង្រឹងសមត្ថភាពស្រាវជ្រាវ និងអភិវឌ្ឍន៍វិស្វកម្មះអនុវត្តដោយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ ហើយកិច្ចសហការនេះមានគោលបំណងតភ្ជាប់បទពិសោធអនុវត្តជាក់ស្ដែងរបស់ក្រសួងក្នុងការអភិវឌ្ឍសមត្ថភាពសន្តិសុខសាយប័រជាមួយនឹងការអប់រំ និងការអភិវឌ្ឍធនធានមនុស្សផ្នែកវិស្វកម្ម ដើម្បីត្រៀមនិស្សិតឱ្យក្លាយជាធនធានមនុស្សប្រកបដោយសមត្ថភាព សម្រាប់ឆ្លើយតបទៅនឹងតម្រូវការសន្តិសុខសាយប័ររបស់វិស័យឧស្សាហកម្ម និងសង្គមឌីជីថលនាពេលអនាគត៕

ដោយ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា