លោក Netanyahu ឌឺដងថា អង់គ្លេស ជាសាធារណរដ្ឋអ៊ីស្លាមដំបូងគេ ដែលមានអាវុធនុយក្លេអ៊ែរ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក Netanyahu ឌឺដងថា អង់គ្លេស ជាសាធារណរដ្ឋអ៊ីស្លាមដំបូងគេ ដែលមានអាវុធនុយក្លេអ៊ែរ

លោក Netanyahu ឌឺដងថា អង់គ្លេស ជាសាធារណរដ្ឋអ៊ីស្លាមដំបូងគេ ដែលមានអាវុធនុយក្លេអ៊ែរ

ហ៊្សេរុយសាឡឹម ៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បាននិយាយឌឺដងដាក់អង់គ្លេសចំៗថា គឺជា “សាធារណរដ្ឋអ៊ីស្លាមអង់គ្លេស” ដំបូងគេ ដែលមានអាវុធនុយក្លេអ៊ែរ ក្នុងអំឡុងបទសម្ភាសន៍លើ Podcast របស់វិទ្យុយោធាអ៊ីស្រាអែល ដែលចាក់ផ្សាយកាលពីថ្ងៃ ព្រហស្បតិ៍ ។

Advertisement

ពាក្យសម្តីប៉ុន្មានម៉ាត់របស់លោក ណេតាន់យ៉ាហ៊ូ នេះ គឺជាការនិយាយបែបផ្លែផ្កា និងឆ្លុះបញ្ចាំងពីភាពតានតឹងផ្នែកនយោបាយការទូតរវាងអ៊ីស្រាអែល និងចក្រភពអង់គ្លេស ។

បើតាម Aljazeera, លោក ណេតាន់យ៉ាហ៊ូ បានធ្វើការប្រៀបធៀបការគាំទ្រ និងការចុះផ្សាយព័ត៌មានវិជ្ជមានពីអ៊ីស្រាអែល ពីសំណាក់ជនជាតិអង់គ្លេសក្នុងសម័យសង្គ្រាមឆ្នាំ១៩៦៧ ជាមួយនឹងភាពខុសគ្នានៅពេលបច្ចុប្បន្ន ដោយលោកអះអាងថា លែងមានទៀតហើយ ។

ក្នុងកិច្ចសម្ភាសន៍នោះ លោក ណេតាន់យ៉ាហ៊ូ ក៏បាននិយាយបែបឌឺដងផងដែរថា ចក្រភពអង់គ្លេសអាចក្លាយជាសាធារណរដ្ឋអ៊ីស្លាមដំបូងគេ ដែលមានអាវុធនុយក្លេអ៊ែរ ខណៈដែលអ៊ីស្រាអែលកំពុងព្យាយាមទប់ស្កាត់អ៊ីរ៉ង់ ។

ជាមួយគ្នានេះ ក្រុមសាសនាអ៊ីស្រាអែល និងជ្វីហ្វនៅចក្រភពអង់គ្លេស និងអៀរឡង់ បានរិះគន់ធ្ងន់ៗមិនសំចៃមាត់ចំពោះការអត្ថាធិប្បាយរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលរូបនេះថា ជាការលើកឡើងដែលពោរពេញដោយការស្អប់ខ្ពើម និងបង្កការបែកបាក់ ។

ចំណែកក្រុមមន្រ្តីក្នុងជួររដ្ឋាភិបាលអង់គ្លេសក៏បានបញ្ចេញប្រតិបត្តិកម្ម និងចាត់ទុកការប្រៀបធៀបបែបនេះថា ជារឿងមិនអាចទទួលយកបានជាដាច់ខាត ។

គួរបញ្ជាក់ថា ទំនាក់ទំនងរវាងអ៊ីស្រាអែល-អង់គ្លេសបានធ្លាក់ចុះជាបន្តបន្ទាប់ ក្រោយទីក្រុងឡុងដ៍បានសម្រេចចិត្តទទួលស្គាល់រដ្ឋប៉ាឡេស្ទីន និងផ្អាកកិច្ចចរចាពាណិជ្ជកម្មសេរីមួយចំនួន ក៏ដូចជាពិចារណាលើវិធានការដាក់ទណ្ឌកម្មលើអ៊ីស្រាអែល ៕

ប្រភព ៖ Aljazeera ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា