អាមេរិក បញ្ជូននាវាផ្ទុកយន្តហោះថ្មីទៅមជ្ឈិមបូព៌ា ខណៈសង្គ្រាមអ៊ីរ៉ង់នៅតែតានតឹង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាមេរិក បញ្ជូននាវាផ្ទុកយន្តហោះថ្មីទៅមជ្ឈិមបូព៌ា ខណៈសង្គ្រាមអ៊ីរ៉ង់នៅតែតានតឹង

អាមេរិក បញ្ជូននាវាផ្ទុកយន្តហោះថ្មីទៅមជ្ឈិមបូព៌ា ខណៈសង្គ្រាមអ៊ីរ៉ង់នៅតែតានតឹង

វ៉ាស៊ីនតោន ៖ យោធាអាមេរិកកំពុងបញ្ជូននាវាផ្ទុកយន្តហោះថ្មីមួយគ្រឿងទៅកាន់តំបន់មជ្ឈិមបូព៌ា ដើម្បីជំនួសនាវាផ្ទុកយន្តហោះ USS Abraham Lincoln ដែលត្រូវបានដាក់ពង្រាយជាង ២៥០ ថ្ងៃមកហើយ ដើម្បីគាំទ្រសង្គ្រាមប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ នេះបើយោងតាមការរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយអាមេរិកដោយផ្អែកលើការលើកឡើងរបស់មន្ត្រី។

Advertisement

បើតាមស៊ីនហួរ, នាវាផ្ទុកយន្តហោះដ៏ទំនើបរបស់អាមេរិក USS George Washington ដែលដាក់ពង្រាយនៅមូលដ្ឋានទ័ពជើងទឹកប្រចាំតំបន់ប៉ាស៊ីហ្វិក ត្រូវបានគេប្រទះឃើញកាលពីថ្ងៃ ព្រហស្បតិ៍ នៅពេលកំពុងធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ ម៉ាឡាកា ដែលជាផ្លូវទឹកតភ្ជាប់រវាងមហាសមុទ្រប៉ាស៊ីហ្វិក និងមហាសមុទ្រឥណ្ឌា ។

ភូមិសាស្ត្រនេះសបញ្ជាក់ថា នាវាផ្ទុកយន្តហោះ USS George Washington កំពុងស្ថិតនៅលើផ្លូវតម្រង់ទៅកាន់មហាសមុទ្រឥណ្ឌា ក្នុងគោលបំណងទៅជំនួសតំណែងនាវាផ្ទុកយន្តហោះ USS Abraham Lincoln នៅមជ្ឈិមបូព៌ា ។

ការផ្លាស់ប្តូរនេះ ធ្វើឡើងក្រោយបែកធ្លាយរបាយការណ៍ជាច្រើន ពាក់ព័ន្ធនឹងវិបត្តិសុខភាពផ្លូវចិត្ត និងបញ្ហាដាច់ស្បៀងផ្គត់ផ្គង់នៅលើនាវាផ្ទុកយន្តហោះ USS Abraham Lincoln ។

បញ្ហានេះកើតឡើងដោយសារតែការដាក់ពង្រាយដ៏យូរអង្វែងរបស់នាវានេះនៅមជ្ឈិមបូព៌ា ដើម្បីគាំទ្រសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់ រួមបញ្ចូលទាំងការបំបែកកំណត់ត្រា នៃការស្ថិតនៅលើផ្ទៃសមុទ្រជាប់ៗគ្នា ដោយគ្មានការឈប់សម្រាកអស់រយៈពេលជាង ២៤០ ថ្ងៃ ៕

ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា