លោក Trump ត្រៀមប្រកាសដាក់ច្រកសមុទ្រ Hormuz ជាដែនដីរបស់ អាមេរិក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក Trump ត្រៀមប្រកាសដាក់ច្រកសមុទ្រ Hormuz ជាដែនដីរបស់ អាមេរិក

លោក Trump ត្រៀមប្រកាសដាក់ច្រកសមុទ្រ Hormuz ជាដែនដីរបស់ អាមេរិក

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងក្តែងៗកាលពីថ្ងៃ សុក្រ ថា ឆាប់ៗនេះ រូបលោកនឹងប្រកាសដាក់ច្រកសមុទ្រ ហ័រមូស ជាដែនដីផ្លូវការរបស់សហរដ្ឋអាមេរិក ក្រោយទទួលបានជ័យជម្នះក្នុងសង្គ្រាមប្រឆាំងអ៊ីរ៉ង់ ។

Advertisement

អំឡុងពិធីបំពាក់ជ័យលាភីនៅសាលាប៉ូលិសនៃរដ្ឋញូវយ៉ក មេដឹកនាំអាមេរិករូបនេះ បានបញ្ជាក់ច្បាស់ៗថា បន្ទាប់ពីយើងឈ្នះសង្គ្រាមប្រឆាំងអ៊ីរ៉ង់ទាំងស្រុង… ក្នុងពេលឆាប់ៗ លោកនឹងប្រកាសដាក់ច្រកសមុទ្រ ហ័រមូស ជាដែនដីរបស់សហរដ្ឋអាមេរិក ។

លោកប្រធានាធិបតី ត្រាំ ដែលមានវ័យ៨០ឆ្នាំរូបនេះ បានសង្កត់ធ្ងន់ថា រឿងនេះជាការពិត… អាមេរិកបានចាត់វិធានការបិទខ្ទប់ច្រកសមុទ្រ ហ័រមូស រួចរាល់ហើយ ហើយគ្មាននាវាណាមួយអាចឆ្លងកាត់បានឡើយ ប្រសិនបើគ្មានការអនុញ្ញាតពីអាមេរិក ។

ច្រកសមុទ្រ ហ័រមូស ដែលជាផ្លូវដឹកជញ្ជូនប្រេងយុទ្ធសាស្ត្រប្រហែល ២០ ភាគរយនៃប្រេងសកលលោក ត្រូវបានកងទ័ពជើងទឹកអ៊ីរ៉ង់ប្រកាសបិទម្ដងជាពីរដង បន្ទាប់ពីអាមេរិក និងអ៊ីស្រាអែលបន្តការវាយប្រហារមកលើអ៊ីរ៉ង់ ។

ហ័រមូស គឺជាច្រកសមុទ្រមួយស្ថិតនៅចន្លោះអ៊ីរ៉ង់ និងអូម៉ង់ ដែលមានប្រវែង ១៦១ គីឡូម៉ែត្រ ។ ច្រកសមុទ្រមួយនេះស្ទើរតែត្រូវបានបិទខ្ទប់ស្ទើរតែទាំងស្រុង ចាប់តាំងពីផ្ទុះសង្គ្រាមរវាងអាមេរិក និងអ៊ីរ៉ង់ ។

បច្ចុប្បន្នកប៉ាល់ដែលធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ ហ័រមូស ត្រូវតែបង្វែរចង្កូតទៅភាគខាងជើងនៃច្រកសមុទ្រមួយនេះដើម្បីឆ្លងកាត់ដែនទឹកអ៊ីរ៉ង់ ឬបង្វែរទៅច្រកភាគខាងត្បូងដែលនៅជិតឆ្នេរសមុទ្រអូម៉ង់ ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា