ជនជាប់ឃុំជនជាតិចិន៥នាក់ លួចរត់ចេញពីពន្ធនាគារទាំងយប់ តែត្រូវបាន​ឃាត់ខ្លួនមកវិញ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ជនជាប់ឃុំជនជាតិចិន៥នាក់ លួចរត់ចេញពីពន្ធនាគារទាំងយប់ តែត្រូវបាន​ឃាត់ខ្លួនមកវិញ

ជនជាប់ឃុំជនជាតិចិន៥នាក់ លួចរត់ចេញពីពន្ធនាគារទាំងយប់ តែត្រូវបាន​ឃាត់ខ្លួនមកវិញ

​ជនជាប់ឃុំចំនួន ០៥នាក់ ជាជនជាតិ​ចិន បានធ្វើសកម្មភាពប៉ុនប៉ងលួចរត់គេចខ្លួនចេញពីពន្ធនាគាររាជធានីភ្នំពេញ (PJ) កាលពី​យប់រំលងអធ្រាត្រ ម៉ោង ៣:០០ ទៀបភ្លឺ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦  ប៉ុន្តែត្រូវបានកម្លាំងអនុរក្សពន្ធនាគារ ដែលកំពុងប្រចាំការ ធ្វើអន្តរាគមន៍បង្ក្រាប និងឃាត់ខ្លួនបានភ្លាមៗនៅហ្នឹងកន្លែងកើតហេតុ។ នេះបើតាមការចុះផ្សាយរបស់អគ្គនាយកដ្ឋានពន្ធនាគារនៅរសៀលថ្ងៃចន្ទនេះ។ 
 
ក្រោយករណីនេះកើតឡើង ឯកឧត្តម ឈន សាណាត អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ បានចុះត្រួតពិនិត្យការគ្រប់គ្រងពន្ធនាគាររាជធានីភ្នំពេញ ជាពិសេសលើហេដ្ឋារចនាសម្ព័ន្ធ អគារ និងបន្ទប់ឃុំឃាំងជនជាប់ឃុំ ដើម្បីធានាបាននូវសន្តិសុខ និងសុវត្ថិភាពខ្ពស់។
 
ឯកឧត្ដម អគ្គនាយក បានធ្វើការណែនាំដល់មន្ត្រីទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់លើតួនាទី និងភារកិច្ចទទួលខុសត្រូវ រក្សាសន្តិសុខ សុវត្ថិភាពពន្ធនាគារ ព្រមទាំងត្រូវត្រៀមលក្ខណៈជាប្រចាំ។​  ជាពិសេសការបង្ការ និងទប់ស្កាត់ករណីជនជាប់ឃុំប៉ុនប៉ងលួចរត់គេចខ្លួន៕

សៅ  សុខអេង

ឆាយ រត្ថា

លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា