មន្ត្រីអន្តរក្រសួងចុះពិនិត្យជាក់ស្តែងការធ្វើអាជីវកម្មធនធានខ្សាច់ ក្នុងភូមិសាស្ត្រខណ្ឌជ្រោយចង្វារ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មន្ត្រីអន្តរក្រសួងចុះពិនិត្យជាក់ស្តែងការធ្វើអាជីវកម្មធនធានខ្សាច់ ក្នុងភូមិសាស្ត្រខណ្ឌជ្រោយចង្វារ

មន្ត្រីអន្តរក្រសួងចុះពិនិត្យជាក់ស្តែងការធ្វើអាជីវកម្មធនធានខ្សាច់ ក្នុងភូមិសាស្ត្រខណ្ឌជ្រោយចង្វារ

ភ្នំពេញ៖ ឯកឧត្តម អាន ពេជ្រ ហត្ថដា រដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ បានដឹកនាំក្រុមការងារលេខាធិការដ្ឋាន ចុះសិក្សា ស្វែងយល់ និងពិនិត្យជាក់ស្តែងនៅទីតាំងធ្វើអាជីវកម្មធនធានខ្សាច់ ស្ថិតក្នុងភូមិក្បាលកោះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញនាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦។ ការចុះពិនិត្យផ្ទាល់នេះមានគោលបំណងពង្រឹងប្រសិទ្ធភាពអភិបាលកិច្ច និងធានាឱ្យបាននូវការអនុវត្តការគ្រប់គ្រងធនធានខ្សាច់ប្រកបដោយការទទួលខុសត្រូវ។

ដំណើរបេសកកម្មនេះ មានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងរ៉ែ និងថាមពល, ក្រសួងបរិស្ថាន, មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ, មន្ទីរធនធានទឹក និងឧតុនិយមរាជធានីភ្នំពេញ ព្រមទាំងតំណាងក្រុមហ៊ុនអាជីវកម្មបូមខ្សាច់ និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ដោយផ្តោតជាសំខាន់
លើការអនុវត្តតាមបទដ្ឋានគតិយុត្ត យន្តការគ្រប់គ្រង ក៏ដូចជាបទដ្ឋានបច្ចេកទេសរបស់ក្រុមហ៊ុនអាជីវកម្ម ដើម្បីទប់ស្កាត់ផលប៉ះពាល់អវិជ្ជមានជាយថាហេតុលើបរិស្ថាន បរិមាណទឹក និងការច្រាំងច្រោះតាមដងទន្លេ ដែលអាចប៉ះពាល់ដល់សុវត្ថិភាពសាធារណៈ និងប្រព័ន្ធអេកូឡូស៊ី។

ឆ្លងកាត់តាមរយៈការចុះត្រួតពិនិត្យផ្ទាល់នៅនឹងកន្លែង ក្រុមការងារអន្តរក្រសួងបានធ្វើការណែនាំ និងក្រើនរំលឹកដល់ម្ចាស់អាជីវកម្ម ឬក្រុមហ៊ុនម៉ៅការទាំងអស់ ឱ្យគោរពឱ្យបានហ្មត់ចត់ចំពោះលក្ខខណ្ឌកំណត់ដែលមានក្នុងប័ណ្ណអនុញ្ញាត ព្រមទាំងបង្កើនស្មារតីសហការជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធ ដើម្បីធានាថាការប្រមូលផលធនធានធម្មជាតិមួយនេះផ្តល់នូវឧត្តមប្រយោជន៍សេដ្ឋកិច្ចជាតិ ដោយឈរលើមូលដ្ឋាននៃការអភិរក្ស និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព៕

អត្ថបទ៖វណ្ណា

ហេង វណ្ណា

ហេង វណ្ណា

ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា