រយៈពេល១០ថ្ងៃដើមខែកញ្ញា អ្នកបាត់បង់ជីវិតដោយគ្រោះ​ថ្នាក់ចរាចរណ៍ថយចុះ បើធៀបនឹងខែសីហា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រយៈពេល១០ថ្ងៃដើមខែកញ្ញា អ្នកបាត់បង់ជីវិតដោយគ្រោះ​ថ្នាក់ចរាចរណ៍ថយចុះ បើធៀបនឹងខែសីហា

រយៈពេល១០ថ្ងៃដើមខែកញ្ញា អ្នកបាត់បង់ជីវិតដោយគ្រោះ​ថ្នាក់ចរាចរណ៍ថយចុះ បើធៀបនឹងខែសីហា

រយៈពេល ១០ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេស បានកើតឡើង​ចំនួន៦៩ករណី បណ្តាលឱ្យមានមនុស្សស្លាប់៥០នាក់ និងរបួស​ធ្ងន់​ស្រាលចំនួន ៨១នាក់។ ចំនួននេះ បើធៀបនឹងរយៈពេលដូច​គ្នានៃខែសីហា ពោលអ្នកស្លាប់ថយចុះ ២នាក់ និងអ្នករបួស​ថយចុះ ៦នាក់។

យោងតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ គ្រោះថ្នាក់​ចរាចរណ៍រយៈពេល១០ថ្ងៃនៃដើមខែកញ្ញា​ភាគច្រើនកើត​ឡើង​ក្នុងភូមិសាស្ត្រ ​រាជធានី​ភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ កែប កំពត ព្រះសីហនុ កោះកុង បាត់ដំបង បន្ទាយមានជ័យ សៀមរាប ព្រះវិហារ ស្ទឹងត្រែង រតនគិរី ក្រចេះ ត្បូងឃ្មុំ កំពង់ចាម ស្វាយរៀង និងខេត្តព្រៃវែង។ករណីគ្រោះថ្នាក់​បាន​កើតឡើងចំនួន៦៩ករណី បណ្តាលមនុស្ស៥០នាក់បាត់បង់ជីវិ និងរបួសធ្ងន់ស្រាលចំនួន ៨១នាក់។ ចំនួននេះ បើធៀប​នឹងរយៈ​ពេលដូចគ្នានៃខែសីហា អ្នកស្លាប់ថយចុះ ២នាក់ និងអ្នករបួស​ថយចុះ ៦នាក់។

គួររំលឹកថា ចាប់ពីថ្ងៃទី១ ដើមខែកញ្ញាមក សមត្ថកិច្ចបាន​ចាប់ផ្តើមអនុវត្ត និងរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅក្នុង​ភូមិសាស្ត្រ​ដែលតែងតែកើតមានគ្រោះថ្នាក់ចរាចរណ៍ញឹកញាប់ នៃរាជធានី-ខេត្តចំនួន៥ រួមមាន រាជធានីភ្នំពេញ ខេត្តព្រះសីហនុ កណ្ដាល កំពង់ស្ពឺ និងខេត្តស្វាយរៀង។ ដោយឡែកចំពោះខេត្តក្រុងផ្សេងទៀត សមត្ថកិច្ចនៅតែបន្ត​អនុវត្តវិធានការអប់រំ និងណែនាំ។ការរឹតបន្តឹងការអនុវត្តច្បាប់​ចរាចរណ៍នេះ គឺផ្តោតសំខាន់លើបទល្មើសចម្បងៗ​ដែលជា​ប្រភពបង្កឱ្យមាន​គ្រោះថ្នាក់ រួមមាន ការបើកបរលើស​ល្បឿនកំណត់ ,ការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ,​ការមិន​គោរពសញ្ញាសិទ្ធិ​អាទិភាព និងភ្លើងសញ្ញាចរាចរណ៍ ព្រមទាំងការដឹកជញ្ជូនទំនិញសំពីងសំពោងខុសបច្ចេកទេសជាដើម៕

ដោយ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា