លោក Zelensky ចោទ លោក Putin ប្រើប្រាស់អ្នកប្រយុទ្ធមកពី ៤៧ ប្រទេសក្នុងសង្គ្រាម អ៊ុយក្រែន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក Zelensky ចោទ លោក Putin ប្រើប្រាស់អ្នកប្រយុទ្ធមកពី ៤៧ ប្រទេសក្នុងសង្គ្រាម អ៊ុយក្រែន

លោក Zelensky ចោទ លោក Putin ប្រើប្រាស់អ្នកប្រយុទ្ធមកពី ៤៧ ប្រទេសក្នុងសង្គ្រាម អ៊ុយក្រែន

ញូវយ៉ក ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានចោទប្រកាន់មេដឹកនាំរុស្ស៊ី លោក វ៉្ល៉ាឌីមៀ ពូទីន ថា បានប្រើប្រាស់កងកម្លាំងប្រយុទ្ធមកពី ៤៧ ប្រទេស ដើម្បីជំរុញសង្គ្រាមរបស់ខ្លួនប្រឆាំងនឹងអ៊ុយក្រែន។

មេដឹកនាំអ៊ុយក្រែនរូបនេះ បានប្រាប់អង្គការសហប្រជាជាតិកាលពីថ្ងៃ ពុធ ថា អ៊ុយក្រែនដឹងថា រុស្ស៊ីកំពុងប្រើប្រាស់អ្នកប្រយុទ្ធមកពីប្រទេសចំនួន ៤៧ នៅក្នុងសង្គ្រាមរបស់ខ្លួន ក្នុងនោះមានពលរដ្ឋមកពីប្រទេសហ្គាណា នេប៉ាល់ ឥណ្ឌា និងកូរ៉េខាងជើង សុទ្ធតែបានជាប់ពាក់ព័ន្ធនៅក្នុងជម្លោះនេះ។

លោក Zelensky អះអាងថា លោកប្រធានាធិបតី Putin តែងតែស្វែងរកអ្នកដែលអាចជួយគាត់ឱ្យសម្លាប់មនុស្សកាន់តែច្រើនឡើងៗ ដើម្បីវាយដណ្តើមយកទឹកដីអ៊ុយក្រែនម្តងមួយគីឡូម៉ែត្រៗ ជាជាងការបញ្ឈប់សង្គ្រាម ហើយងាកមកដឹកនាំប្រទេសខ្លួនឯងវិញ។

ជាមួយគ្នានេះ លោក Zelensky ក៏បានព្រមានផងដែរថា នៅរដូវរងានេះ កងកម្លាំងអ៊ុយក្រែននឹងកំណត់គោលដៅវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់កំដៅ និងថាមពល ដើម្បីប្រើប្រាស់អាកាសធាតុត្រជាក់ខ្លាំងក្នុងតំបន់ប្រឆាំងនឹងរុស្ស៊ី។

គួរបញ្ជាក់ថា ភ្លើងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ដែលឆាបឆេះឡើងបណ្តាលមកពីការឈ្លានពានទ្រង់ទ្រាយធំរបស់ទីក្រុងមូស្គូល កាលពីខែកុម្ភៈ ឆ្នាំ២០២២ ហើយវាមិនទាន់មានសញ្ញារលត់ទៅវិញ ឬលទ្ធផលចាញ់ឈ្នះច្បាស់លាស់នៅឡើយទេ។

សង្គ្រាមខ្នាតធំដែលអូសបន្លាយចូលដល់ឆ្នាំទី៥នេះ ត្រូវបានចាត់ទុកថា ជាជម្លោះយោធាដ៏ធំ និងសាហាវបំផុតនៅទ្វីបអឺរ៉ុប ចាប់តាំងពីសម័យសង្គ្រាមលោកលើកទីពីរមក៕

ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា