ក្រសួងអប់រំ រៀបចំព្រឹត្តិការណ៍ចំនួន៣ ដើម្បីអបអរសាទរខួបលើកទី២៩ នៃទិវាគ្រូបង្រៀន៥តុលា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងអប់រំ រៀបចំព្រឹត្តិការណ៍ចំនួន៣ ដើម្បីអបអរសាទរខួបលើកទី២៩ នៃទិវាគ្រូបង្រៀន៥តុលា

ក្រសួងអប់រំ រៀបចំព្រឹត្តិការណ៍ចំនួន៣ ដើម្បីអបអរសាទរខួបលើកទី២៩ នៃទិវាគ្រូបង្រៀន៥តុលា

ក្នុងឱកាសអបអរសាទរខួបលើកទី២៩ នៃទិវាគ្រូបង្រៀន៥តុលា ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំព្រឹត្តិការណ៍អមចំនួន៣ទន្ទឹមគ្នានៅវិទ្យាស្ថានជាតិអប់រំ។ យោងតាមឯកឧត្តម សាន វឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា ព្រឹត្តិការណ៍ទី១ គឺជាការសម្ពោធបង្ហាញរូបសំណាកអ្នកប្រាជ្ញ និងជាកវីបណ្ឌិតកំពូលរបស់ខ្មែរចំនួន២រូប ដែលតំណាងឱ្យភាពរុងរឿងនៃប្រពៃណីបញ្ញាញាណខ្មែរនាសម័យបុរាណ។

ព្រឹត្តិការណ៍ទី២ គឺវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីសិក្សាផ្អែកលើគម្រោង (Project-Based Learning – PBL)។ អ្វីដែលជាទីមោទនភាព និងជាចំណុចរបត់ដ៏សំខាន់នៃកម្មវិធីនេះ គឺដំណើរការនៃការបង្កើតគម្រោងនីមួយៗ ទទួលបាននូវការចូលរួមគាំទ្រ និងការតម្រង់ទិសយ៉ាងសកម្មពីសំណាក់ «គ្រូបង្វឹក»(Mentors) ដែលសុទ្ធសឹងតែជាអ្នកជំនាញអញ្ជើញមកពីវិស័យឯកជន អង្គការក្រៅរដ្ឋាភិបាល (NGOs) និងសាកលវិទ្យាល័យនានា។

ចំណែកព្រឹត្តិការណ៍ទី៣ គឺពិព័រណ៍គំនូរកុមារអបអរសាទរទិវាគ្រូបង្រៀន។ អ្វីដែលជាការភ្ញាក់ផ្អើល និងក្តីរំភើបនោះគឺ ត្រឹមតែរយៈពេលខ្លីនៃការប្រកាស ក្រសួងអប់រំទទួលបានការគាំទ្រយ៉ាងផុសផុលបំផុត ដោយប្រមូលបានស្នាដៃគំនូរសរុបជាង ៤ ០០០ផ្ទាំង ពីសិស្សានុសិស្សទាំងរដ្ឋ និងឯកជន ដោយផ្តោតលើប្រធានបទធំៗចំនួន៣ គឺ៖ ១. គ្រូធ្វើឱ្យខ្ញុំស្រលាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា, ២. គ្រូមានវិធីសាស្ត្រធ្វើឱ្យខ្ញុំចង់រៀនសូត្រ និង ៣. គ្រូបង្រៀនខ្ញុំឱ្យស្រឡាញ់មាតុភូមិ និងពិភពលោក។ គំនូរទាំងនេះ គឺជាសារដ៏មានអត្ថន័យ និងជាការលើកទឹកចិត្តដ៏ធំធេងបំផុតសម្រាប់លោកគ្រូ អ្នកគ្រូទូទាំងប្រទេសកម្ពុជា។

ឯកឧត្តម សាន វឌ្ឍនា បញ្ជាក់ថា ជារួម ព្រឹត្តិការណ៍ទាំងបីនេះ ត្រូវបានរៀបចំឡើងយ៉ាងប្រទាក់ក្រឡាគ្នា ដើម្បីជាតឹកតាងដ៏រស់រវើកនៃការចូលរួមចំណែកលើកកម្ពស់គុណតម្លៃនៃការអប់រំ បណ្តុះស្មារតីចងចាំប្រវត្តិសាស្ត្រ និងបន្តប្រពៃណីនៃការដឹងគុណចំពោះលោកគ្រូ អ្នកគ្រូ ដែលជាសសរស្តម្ភពិតប្រាកដនៃសាលារៀនរឹងមាំ៕

ដោយ / គ្រី សម្បត្តិ

Kien Sereyvuth

IT Technical Support

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា