រដ្ឋមន្ត្រីសុខាភិបាល ចុះពិនិត្យការបម្រើសេវាសុខាភិបាល នៅទីទួលសុវត្ថិភាព ដែលរងគ្រោះដោយសារទឹកជំនន់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រដ្ឋមន្ត្រីសុខាភិបាល ចុះពិនិត្យការបម្រើសេវាសុខាភិបាល នៅទីទួលសុវត្ថិភាព ដែលរងគ្រោះដោយសារទឹកជំនន់

រដ្ឋមន្ត្រីសុខាភិបាល ចុះពិនិត្យការបម្រើសេវាសុខាភិបាល នៅទីទួលសុវត្ថិភាព ដែលរងគ្រោះដោយសារទឹកជំនន់

ខេត្តបន្ទាយមានជ័យ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីបច្ចេកទេស នារសៀលថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦បានចុះសួរសុខទុក្ខក្រុមគ្រូពេទ្យប្រចាំការនៅទីទួលសុវត្ថិភាពចំការតាដោក និងពិនិត្យការបម្រើសេវាសុខាភិបាល ជូនដល់ប្រជាពលរដ្ឋកំពុងស្នាក់នៅទីទួលសុវត្ថិភាព ដែលរងគ្រោះដោយសារទឹកជំនន់។

ក្នុងការចុះពិនិត្យ និងសួរសុខទុក្ខបុគ្គលិកសុខាភិបាល ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានជួបសំណេះសំណាលផ្ទាល់ជាមួយប្រជាពលរដ្ឋ ស្វែងយល់ពីទឹកចិត្ត អារម្មណ៍ ពិសេសលទ្ធផលនៃការបម្រើសេវាសុខភាព ពីសុខាភិបាលនៅសហគមន៍ផងដែរ ដែលជាការឆ្លើយតប បានពាំនាំនូវការពេញចិត្ត កក់ក្តៅ ពីការបម្រើសេវាសុខភាព របស់មន្ត្រី-បុគ្គលិកសុខាភិបាលសហគមន៍។ ជាព័ត៌មានត្រឡប់ បងប្អូនប្រជាពលរដ្ឋ បានបញ្ជាក់ជូនឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ពីការយកចិត្តទុកដាក់ ការផ្តល់ក្តីសង្ឃឹម ការផ្តល់ភាពញញឹម និងការបម្រើដ៏ស្មោះស្ម័គ្រកក់ក្តៅពីក្រុមគ្រូពេទ្យដែលនៅជាប់ជាមួយលោក។

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា បានសម្តែងការពេញចិត្ត ចំពោះស្មារតីវិជ្ជាជីវៈ និងការតាំងចិត្តខ្ពស់របស់មន្ត្រីសុខាភិបាល ចំពោះកាត្វកិច្ចរបស់ខ្លួន លើការបម្រើសេវា និងផ្តល់ភាពកក់ក្តៅ ដោយធានាថាមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ លោកមិនទទួលបានការថែទាំសុខភាពឡើយ។ ជាមួយគ្នានេះ ឯកឧត្តមសាស្ត្រាចារ្យ បានណែនាំដល់ការបង្កើនការអប់រំផ្សព្វផ្សាយពីវិធានការថែរក្សាសុខភាពជាប្រចាំ ការយកចិត្តទុកដាក់លើអនាម័យ ការបរិភោគទឹកស្អាត និងការការពារជំងឺឆ្លងនានា ដែលអាចកើតមានក្នុងរដូវវស្សានេះ និងព្រមទាំងត្រៀមបម្រុងឱសថចាំបាច់កុំឱ្យមានការខាតខ្វះ ចន្លោះដោយប្រការណាមួយ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យត្រូវត្រៀមលក្ខណៈជាមុនក្នុងការទុកដាក់សម្ភារបរិក្ខារវេជ្ជសាស្ត្រ វ៉ាក់សាំង ថ្នាំពេទ្យ និងឯកសារសំខាន់ៗ តាមទីតាំងសុវត្ថិភាព ជៀសវាងការខូចខាតជាយថាហេតុ ដោយស្ថានភាពទឹកអាចនឹងមានការប្រែប្រួល មិនអាចស្មានបាន៕

ឆាយ រត្ថា

លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា