លោក Netanyahu ប្រកាសមិនគាំទ្រគម្រោងវាយប្រហារ អ៊ីរ៉ង់ មុនបោះឆ្នោត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក Netanyahu ប្រកាសមិនគាំទ្រគម្រោងវាយប្រហារ អ៊ីរ៉ង់ មុនបោះឆ្នោត

លោក Netanyahu ប្រកាសមិនគាំទ្រគម្រោងវាយប្រហារ អ៊ីរ៉ង់ មុនបោះឆ្នោត

ហ្ស៊េរុយសាឡិម ៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានថ្លែង កាលពីថ្ងៃពុធថា លោកមិនគាំទ្រការវាយប្រហារប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ មុនការបោះឆ្នោត ថ្ងៃទី២៧ ខែតុលា របស់អ៊ីស្រាអែលនោះទេ។

លោក Netanyahu បានប្រាប់បែបនេះ នៅក្នុងបទសម្ភាសន៍មួយ លើវិទ្យុកងទ័ពអ៊ីស្រាអែល នៅពេលត្រូវបានសួរអំពីលទ្ធភាពនៃការវាយប្រហារមុន និង ការចោទប្រកាន់ពីគូប្រជែងនយោបាយរបស់លោកដែលចោទថា លោកកំពុងស្វែងរកការប៉ះទង្គិចយោធាមុនការបោះឆ្នោត។

លោករៀបរាប់ថា «វាមិនសមស្របសម្រាប់យើងទេ ហើយវាក៏មិនល្អដែរ»។ លោក បានបន្ថែមថា «ទោះបីជាអ៊ីរ៉ង់បាញ់មីស៊ីលមកលើពួកយើងក៏ដោយ ក៏ពួកគេនៅតែបន្ទោសខ្ញុំដែរ»។

លោកក៏មិនបានលម្អិតអំពីលទ្ធភាពនៃការវាយប្រហារ បន្ទាប់ពីការបោះឆ្នោត ឬ អំពីការពិភាក្សានាពេលថ្មីៗនេះ ជាមួយទីក្រុងវ៉ាស៊ីនតោន ស្តីពីបញ្ហាអ៊ីរ៉ង់នោះទេ។

យ៉ាងណាក៏ដោយ លោកបានផ្ញើសារព្រមានដដែលៗទៅកាន់អ៊ីរ៉ង់ ដោយលើកឡើងថា អ៊ីស្រាអែលនឹងឆ្លើយតបវិញយ៉ាងខ្លាំងក្លា ប្រសិនបើត្រូវបានគេវាយប្រហារ។

លោក Netanyahu បានបន្ថែមថា កងកម្លាំងប្រូកស៊ីរបស់អ៊ីរ៉ង់ក៏កំពុងស្វែងរកការបាញ់ប្រហារលើអ៊ីស្រាអែល មុនពេលការបោះឆ្នោតផងដែរ។

បើតាម reuters, សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានស្ថិតក្នុងសង្គ្រាមតាំងពីថ្ងៃទី ២៨ ខែកុម្ភៈ នៅពេលដែលសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានវាយប្រហារលើអ៊ីរ៉ង់ ហើយទីក្រុងតេហេរ៉ង់បានឆ្លើយតបវិញ ដោយការវាយប្រហារលើអ៊ីស្រាអែល និងបណ្តាប្រទេសក្នុងតំបន់កាត់ឆកសមុទ្រ។

យ៉ាងណាមិញ អ៊ីស្រាអែល និង អ៊ីរ៉ង់ មិនបានបាញ់បោះដាក់គ្នានោះទេ ចាប់តាំងពីខែមិថុនាមក៕

ប្រភព ៖ reuters ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា