អ៊ីរ៉ង់ ប្តូរយុទ្ធសាស្ត្រ បង្កើនការវាយប្រហារនាវាដឹកជញ្ជូន ដាក់សំពាធលើការបោះឆ្នោតអាមេរិក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីរ៉ង់ ប្តូរយុទ្ធសាស្ត្រ បង្កើនការវាយប្រហារនាវាដឹកជញ្ជូន ដាក់សំពាធលើការបោះឆ្នោតអាមេរិក

អ៊ីរ៉ង់ ប្តូរយុទ្ធសាស្ត្រ បង្កើនការវាយប្រហារនាវាដឹកជញ្ជូន ដាក់សំពាធលើការបោះឆ្នោតអាមេរិក

តេហេរ៉ង់ ៖ មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ ចំនួនពីររូបបានឱ្យដឹង កាលពីថ្ងៃពុធថា ទីក្រុងតេហេរ៉ង់ កំពុងផ្លាស់ប្តូរយុទ្ធសាស្ត្រ ដើម្បីបង្កើនការវាយប្រហារទៅលើនាវាដឹកជញ្ជូន ដាក់សំពាធទៅដល់ការបោះឆ្នោត នៅសហរដ្ឋអាមេរិក។

មន្ត្រីទាំងនោះបានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា អ៊ីរ៉ង់កំពុងដាក់ឱ្យប្រើប្រាស់យុទ្ធសាស្ត្រថ្មី ដើម្បីកំណត់គោលដៅលើនាវាដែលធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz ក្នុងគោលបំណងរក្សាតម្លៃប្រេងឱ្យនៅខ្ពស់ និង ជះឥទ្ធិពលដល់ការបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់សហរដ្ឋអាមេរិក។

យ៉ាងណា មន្ត្រីទាំងពីររូបបានបដិសេធ មិនផ្តល់ព័ត៌មានលម្អិត អំពីយុទ្ធសាស្ត្រថ្មីនេះទេ ប៉ុន្តែ ម្នាក់ក្នុងចំណោមនោះ បាននិយាយថា អ៊ីរ៉ង់បានចាប់ផ្តើមប្រើប្រាស់យុទ្ធសាស្ត្រវាយប្រហារផ្សេងៗគ្នា ប្រឆាំងនឹងនាវាដែលខ្លួនចាត់ទុកថា បានរំលោភលើការរឹតបន្តឹងរបស់ខ្លួន កាលពីប្រហែល ១០ ថ្ងៃមុន ដោយបន្ថែមថា ចំណុចនេះបាននាំឱ្យមានការកើនឡើងនៃការវាយប្រហារលើនាវាទាំងនោះ។

ពួកគេបាននិយាយថា យុទ្ធសាស្ត្រនេះរួមបញ្ចូលទាំងការផ្លាស់ប្តូរប្រភេទ និងល្បឿននៃការវាយប្រហារ ដោយមានគោលដៅមួយ គឺដើម្បីជះឥទ្ធិពលដល់លទ្ធផលនៃការបោះឆ្នោតនៅសហរដ្ឋអាមេរិក។

មន្ត្រីម្នាក់ក្នុងចំណោមមន្ត្រីទាំងពីររូបបាននិយាយថា «គោលបំណងគឺដើម្បីរារាំងកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនក្នុងការទម្លាក់តម្លៃប្រេងពិភពលោក»។

មន្ត្រីទាំងនោះបាននិយាយថា ការសម្រេចចិត្តអនុម័តយុទ្ធសាស្ត្រថ្មីនេះត្រូវបានធ្វើឡើង នៅកម្រិតខ្ពស់បំផុតនៃថ្នាក់ដឹកនាំអ៊ីរ៉ង់ និង ត្រូវបានសម្របសម្រួលយ៉ាងពេញលេញ នៅក្នុងប្រព័ន្ធគ្រប់គ្រងរបស់ប្រទេស។

ទីក្រុងតេហេរ៉ង់បានព្យាយាមគ្រប់គ្រងច្រកសមុទ្រ Hormuz ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានបើកការវាយប្រហារលើអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ។

ប្រទេសនេះបានដាក់កម្រិតការធ្វើដំណើរឆ្លងកាត់ផ្លូវទឹកនេះ ដែលធ្លាប់ជាផ្លូវដឹកជញ្ជូនប្រេង និងឧស្ម័នធម្មជាតិរាវ LNG ប្រហែលមួយភាគប្រាំនៃការជួញដូរទូទាំងពិភពលោក មុនពេលមានសង្គ្រាម ដើម្បីស្វែងរកអំណាចតថ្លៃ ជាមួយទីក្រុងវ៉ាស៊ីនតោន។

ការគំរាមកំហែង និងការវាយប្រហាររបស់ខ្លួនបានកាត់បន្ថយយ៉ាងខ្លាំងនូវចរាចរណ៍នាវានៅក្នុងច្រកសមុទ្រនេះ ដែលបណ្តាលឱ្យតម្លៃប្រេងកើនឡើង ទោះបីជាមានការដឹកជញ្ជូនប្រេងមួយចំនួននៅតែបន្តដំណើរការក៏ដោយ៕

ប្រភព៖ Reuters ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា