លោក ត្រាំ ប្រកាសពីការរុករកប្រេង ឧស្ម័ន និងរ៉ែ ដ៏ធំសម្បើម នៅ Greenland | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ត្រាំ ប្រកាសពីការរុករកប្រេង ឧស្ម័ន និងរ៉ែ ដ៏ធំសម្បើម នៅ Greenland

លោក ត្រាំ ប្រកាសពីការរុករកប្រេង ឧស្ម័ន និងរ៉ែ ដ៏ធំសម្បើម នៅ Greenland

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បានថ្លែង កាលពីថ្ងៃពុធថា ការរុករកប្រេង ឧស្ម័ន និងរ៉ែក្នុងកម្រិត «ដ៏ធំសម្បើម» កំពុងត្រៀមចាប់ផ្តើម នៅតំបន់ Greenland។

លោក Trump មិនបានផ្តល់ព័ត៌មានលម្អិតអំពីផែនការរុករកនៅ Greenland នោះទេ ប៉ុន្តែលោកបាននិយាយថា «មានអ្នកជំនាញដែលលើកឡើងថា បរិមាណប្រេងដែលអាចរកបានដោយងាយស្រួលនៅទីនោះ គឺមានច្រើនលើសលប់ជាងតំបន់ដីគោកស្ទើរតែទាំងអស់នៅលើពិភពលោក»។

លោក Trump បានបន្ថែម នៅក្នុងការបង្ហោះរបស់លោក តាមរយៈបណ្តាញសង្គម Truth Social ថា «រាល់ការវាយប្រហារមកលើសហរដ្ឋអាមេរិក នាពេលអនាគត នឹងត្រូវឆ្លងកាត់តំបន់ Greenland ជាកន្លែងដែលប្រព័ន្ធការពាររបស់យើងនឹងធ្វើការស្ទាក់ចាប់ និងកម្ទេចយន្តហោះគ្មានមនុស្សបើក, មីស៊ីល ឬ អាវុធប្រភេទផ្សេងៗទៀត ដែលមិនទាន់ត្រូវបានផលិតឡើងផងនោះ»។

បើតាម Reuters, កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា រវាងសហរដ្ឋអាមេរិក, ដាណឺម៉ាក និង តំបន់ Greenland នាពេលថ្មីៗនេះ បានពង្រីកតួនាទីរបស់យោធាអាមេរិក នៅក្នុងតំបន់ Greenland។

ក្នុងនោះ មានទាំងការបើកផ្លូវសម្រាប់បង្កើតមូលដ្ឋានយោធាអាមេរិកថ្មីៗចំនួនពីរ និង ប្រព័ន្ធការពារមីស៊ីល «Golden Dome» របស់លោកប្រធានាធិបតី Donald Trump ព្រមទាំង បញ្ជាក់ឡើងវិញ នូវអធិបតេយ្យភាពរបស់ដាណឺម៉ាក និង សិទ្ធិរបស់ប្រជាជន Greenland ក្នុងការកំណត់ជោគវាសនាខ្លួនឯង៕

ប្រភព ៖ Reuters , ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា