អ៊ីស្រាអែល ចាយលុយ ១ ពាន់លានដុល្លារ ទិញឧទ្ធម្ភាគចក្រប្រយុទ្ធ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីស្រាអែល ចាយលុយ ១ ពាន់លានដុល្លារ ទិញឧទ្ធម្ភាគចក្រប្រយុទ្ធ

អ៊ីស្រាអែល ចាយលុយ ១ ពាន់លានដុល្លារ ទិញឧទ្ធម្ភាគចក្រប្រយុទ្ធ

ហ៊្សេរុយសាឡឹម ៖ ប្រទេសអ៊ីស្រាអែលចាយលុយប្រមាណ ១ ពាន់លានដុល្លារ បញ្ជាទិញឧទ្ធម្ភាគចក្រប្រយុទ្ធធុន AH-64E Apache ចំនួន ១២ គ្រឿងពីក្រុមហ៊ុនការពារជាតិ Boeing របស់សហរដ្ឋអាមេរិក ។ នេះបើតាម Times of Israel ចេញផ្សាយថ្ងៃ ពុធ ។

ឧទ្ធម្ភាគចក្រទាំង ១២ គ្រឿងនេះ ជាប្រភេទ Apache “Echo” ដែលជាជំនាន់ចុងក្រោយ និងទំនើបបំផុត ដែលបំពាក់ប្រព័ន្ធរ៉ាដា និងឧបករណ៍ទំនាក់ទំនងឌីជីថលកម្រិតខ្ពស់ ។

ពួកវាអាចវាយប្រហារគោលដៅដោយប្រើមីស៊ីលបំពាក់បច្ចេកវិទ្យាមានភាពជាក់លាក់ រ៉ុក្កែត និងកាំភ្លើងធំទំហំ ៣០ មីលីម៉ែត្រ ។

នៅក្រោមកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុន Boeing នឹងចាប់ផ្តើមការដឹកជញ្ជូន និងប្រគល់ឧទ្ធម្ភាគចក្រប្រយុទ្ធទាំងនេះ ទៅឱ្យកងទ័ពអាកាសអ៊ីស្រាអែលនៅឆ្នាំ ២០៣០ ខាងមុខ ។

បើតាមរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz, ការទិញឧទ្ធម្ភាគចក្រប្រយុទ្ធទាំងនេះ គឺជាជំហានសំខាន់មួយ ដើម្បីពង្រឹងកម្លាំងយោធា ក៏ដូចជាបង្កើនសមត្ថភាពប្រតិបត្តិការរបស់កងទ័ពអ៊ីស្រាអែល ក្នុងការឆ្លើយតបទៅនឹងការគំរាមកំហែងនាពេលអនាគត ៕

ប្រភព ៖ Times of Israel ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា