រុស្ស៊ី ប្រកាសត្រៀមខ្លួនរួចជាស្រេច បើសិន អឺរ៉ុប ជ្រើសរើសផ្លូវជម្លោះ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រុស្ស៊ី ប្រកាសត្រៀមខ្លួនរួចជាស្រេច បើសិន អឺរ៉ុប ជ្រើសរើសផ្លូវជម្លោះ

រុស្ស៊ី ប្រកាសត្រៀមខ្លួនរួចជាស្រេច បើសិន អឺរ៉ុប ជ្រើសរើសផ្លូវជម្លោះ

មូស្គូ ៖ ប្រមុខការទូតកំពូលរុស្ស៊ីបានព្រមានធ្ងន់ៗថា ទីក្រុងមូស្គូបានត្រៀមខ្លួនជាស្រេច ប្រសិនបើអឺរ៉ុបជ្រើសរើសផ្លូវជម្លោះ ប៉ុន្តែរុស្ស៊ីមិនដែលបិទទ្វារចំពោះលោកខាងលិចឡើយ ហើយនៅតែត្រៀមខ្លួនជានិច្ច ដើម្បីសហការជាមួយបណ្តាប្រទេស ដែលលះបង់ចោលផ្នត់គំនិតអរិភាពចំពោះរុស្ស៊ី ។

បើតាមស៊ីនហួរ, រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានសង្កត់ធ្ងន់ថា ទីក្រុងមូស្គូមិនមានផែនការធ្វើសង្គ្រាមជាមួយអឺរ៉ុបនោះទេ ប៉ុន្តែរុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេច ប្រសិនបើអឺរ៉ុបសម្រេចចិត្តបង្កជម្លោះ ។

ជាមួយគ្នានេះ លោក Lavrov បានគូសបញ្ជាក់ថា រុស្ស៊ីស្វាគមន៍រាល់ការសហការជាមួយបណ្តាប្រទេសទាំងឡាយណា ដែលត្រៀមខ្លួនលះបង់ផ្នត់គំនិតអរិភាព ឬការប្រឈមមុខដាក់គ្នា ។

យ៉ាងណា ប្រមុខការទូតកំពូលរុស្ស៊ីមានវ័យ៧៦ឆ្នាំរូបនេះ បានអះអាងថា បច្ចុប្បន្នមិនទាន់មានសញ្ញាណាមួយ បង្ហាញពីលទ្ធភាពនៃការចរចាពិតប្រាកដរវាងរុស្ស៊ី និងអឺរ៉ុបនៅឡើយទេ ដោយសារតែលោកខាងលិចព្យាយាមដើរផ្ទុយពីនិន្នាការពិភពលោកពហុប៉ូល ។

ការលើកឡើងរបស់លោក Lavrov ត្រូវបានធ្វើឡើងនៅក្នុងសន្និសីទអន្តរជាតិទីក្រុងមីនស្កិ៍លើកទី៤ ស្តីពីសន្តិសុខអឺរ៉ាស៊ី ដែលបានរៀបចំឡើងនៅប្រទេសបេឡារុស កាលពីថ្ងៃ អង្គារ ។

សន្និសីទរយៈពេល ២ថ្ងៃនេះ រៀបចំឡើងដោយក្រសួងការបរទេសបេឡារុស និងមានការចូលរួមពីតំណាងជាង ៦០០ នាក់ មកពីប្រទេស និងតំបន់ប្រមាណ ៥០ ដែលផ្តោតលើបញ្ហាការគ្រប់គ្រងអាវុធ តួនាទីនៃបច្ចេកវិទ្យាថ្មីៗក្នុងវិស័យសន្តិសុខ និងការអភិវឌ្ឍអង្គការសន្ធិសញ្ញាសន្តិសុខសមូហភាព (CSTO) ៕

ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា