បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាមេរិក ថា ជម្លោះនៅ អ៊ុយក្រែន ក្លាយជាសង្គ្រាមខ្ចីដៃរបស់ អឺរ៉ុប ប្រឆាំងនឹង រុស្ស៊ី

អាមេរិក ថា ជម្លោះនៅ អ៊ុយក្រែន ក្លាយជាសង្គ្រាមខ្ចីដៃរបស់ អឺរ៉ុប ប្រឆាំងនឹង រុស្ស៊ី

វ៉ាស៊ីនតោន ៖ ជម្លោះនៅអ៊ុយក្រែនបានក្លាយសង្គ្រាមខ្ចីដៃរបស់អឺរ៉ុបដើម្បីប្រយុទ្ធប្រឆាំងនឹងរុស្ស៊ី ។ នេះបើតាមការអះអាងរបស់លោក Jared Kushner បេសកជនពិសេសអាមេរិក និងជាកូនប្រសាររបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ។

ថ្លែងក្នុងបទសម្ភាសន៍ជាមួយលោក Mathias Dopfner ក្នុងកម្មវិធី Podcast MD Meets កាលពីថ្ងៃព្រហស្បតិ៍, លោក Kushner និយាយថា បច្ចុប្បន្នយើងកំពុងរស់នៅក្នុងសម័យកាលគ្រោះថ្នាក់ខ្លាំងបំផុត ពីព្រោះជម្លោះនៅអ៊ុយក្រែនបានក្លាយជាសង្គ្រាមខ្ចីដៃ តាមរយៈការផ្តល់ហិរញ្ញប្បទាន និងអាវុធដល់អ៊ុយក្រែនពីសំណាក់អឺរ៉ុប ដើម្បីប្រឆាំងនឹងរុស្ស៊ី ។

លោកព្រមានថា ប្រសិនបើភាគីណាមួយគណនាខុសតែបន្តិចនោះ វាអាចនឹងធ្វើឱ្យសង្គ្រាមមួយនេះរីករាលដាលកាន់តែធំបាន ។

ដើម្បីទប់ស្កាត់បញ្ហានេះ លោក Kushner បញ្ជាក់ថា ក្រុមអ្នកចរចាកំពុងផ្តោតលើការដោះស្រាយឫសគល់នៃជម្លោះ និងការឈានទៅរកកិច្ចព្រមព្រៀងនានា ដែលធានាសុវត្ថិភាពសម្រាប់ទាំងរុស្ស៊ី និងអ៊ុយក្រែនផងដែរ ។

លោកថា ប្រសិនបើអ្នកជាប្រទេសរុស្ស៊ី អ្នកប្រាកដជាមិនចង់ឃើញអ៊ុយក្រែន និងអឺរ៉ុបប្រមូលផ្តុំកងទ័ពនៅតាមព្រំដែននោះឡើយ ហើយប្រសិនបើអ្នកជាប្រទេសអ៊ុយក្រែនវិញ អ្នកក៏ប្រាកដជាមិនចង់ឲ្យជម្លោះនេះបញ្ចប់ទៅក្នុងលក្ខណៈមួយដែលអនុញ្ញាតឲ្យរុស្ស៊ីអាចប្រមូលផ្តុំកងទ័ពនៅតាមព្រំដែន ដើម្បីវាយប្រហារអ្នកម្តងទៀតនោះដែរ ។

ឆ្លើយតបនឹងរឿងនេះ រុស្ស៊ីបានព្រមានថា ជំនួយយោធាពីបណ្តាប្រទេសលោកខាងលិចទៅកាន់អ៊ុយក្រែន កំពុងធ្វើឲ្យភាពតានតឹងកើនឡើង និងប្រែក្លាយបណ្តាប្រទេសនៅអឺរ៉ុបឲ្យទៅជាភាគីមួយនៅក្នុងជម្លោះនេះដោយប្រយោល ។

ក្រោយការព្រមាននេះ ប្រទេសសមាជិកសហភាពអឺរ៉ុបមួយចំនួន រួមមាន សាធារណរដ្ឋឆេក ស្លូវ៉ាគី និងប៊ុលហ្គារី បានអំពាវនាវដល់អឺរ៉ុបគួរតែផ្តោតសំខាន់លើការងារការទូតឲ្យបានខ្លាំងជាងមុន ពោលជាជាងការផ្តល់ជំនួយយោធា និងហិរញ្ញវត្ថុដល់អ៊ុយក្រែន ៕

ប្រភព ៖ Ukrainska Pravda ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា