បាងកក ៖ ទាហានថៃបាននិយាយនៅថ្ងៃសុក្រថា ទាហានចំនួន ៦នាក់របស់ខ្លួនបានស្លាប់ ចាប់តាំងពីការប៉ះទង្គិចគ្នាតាមព្រំដែនរវាងប្រទេសថៃ និងកម្ពុជាបានផ្ទុះឡើងកាលពីថ្ងៃព្រហស្បតិ៍ទី២៤ ខែកក្កដា នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានស៊ីនហួរ។
នៅក្នុងការបង្ហោះសារលើប្រព័ន្ធផ្សព្វផ្សាយសង្គម, កងទ័ពថៃបានបញ្ជាក់ថា ទាហានម្នាក់មកពីតំបន់កងទ័ពទីពីរត្រូវបានសម្លាប់កាលពីថ្ងៃព្រហស្បតិ៍ និង៥នាក់ទៀតត្រូវបានសម្លាប់កាលពីថ្ងៃសុក្រ៕
ប្រភព ៖ សារព័ត៌មានស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា



