បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
  • ព័ត៌មានទូទៅ
  • សេដ្ឋកិច្ច
  • អប់រំ
  • កីឡា
  • កម្សាន្ត
  • អរិយធម៌ខ្មែរ
  • Politico 360
  • One-Minute
  • សច្ចធម៌ប្រវត្តិសាស្ត្រ
  • វឌ្ឍនភាពកម្ពុជា
  • អំពីក្រុមហ៊ុន
APSARA Media Services Light Logo
សារព័ត៌មានល្បី CNA ចុះផ្សាយពីតំណាងថៃនៅ UN មិននិយាយរកអ្នកសែត

សារព័ត៌មានល្បី CNA ចុះផ្សាយពីតំណាងថៃនៅ UN មិននិយាយរកអ្នកសែត

បរទេស ៖ ទីភ្នាក់ងារព័ត៌មានល្បី CNA បានចុះផ្សាយ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦នេះ ថា តំណាងថៃ នៅ UN (អ.ស.ប) មិននិយាយ រកអ្នកកាសែត ហើយ រំលេចខ្លឹមសារថា កម្ពុជាចង់ឲ្យមានបទឈប់បាញ់ ជាបន្ទាន់ អំឡុងកិច្ចប្រជុំ ស្វែងរកដំណោះស្រាយបញ្ចប់ជម្លោះ ដែលផ្តើមចេញពីការឈ្លានពាន របស់យោធាថៃ តាំងពីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។

ទីភ្នាក់ងារព័ត៌មានសិង្ហបុរី Channel News Asia ហៅកាត់ CNA បានបានចេញផ្សាយ ជាភាសាអង់គ្លេស ដោយដាក់ចំណងជើងធំៗ ថា «កម្ពុជាចង់ឲ្យមានបទឈប់បាញ់ ជាបន្ទាន់ ដោយដកស្រង់សម្តី របស់តំណាងកម្ពុជា នៅ UN» តែ បានរំលេចខ្លឹមសារ បន្ថែមថា តំណាងថៃ នៅទីនោះ មិននិយាយ ជាមួយអ្នកសារព័ត៌មាន។

ប្រភពបានរៀបរាប់ថា «បន្ទាប់ពីកិច្ចប្រជុំ ក្រុមប្រឹក្សាសន្តិសុខ នៅទីក្រុងញូវយ៉ក លោក កែវ ឈា តំណាងអចិន្ត្រៃយ៍របស់កម្ពុជា ប្រចាំនៅអង្គការសហប្រជាជាតិ ឬ អ.ស.ប មានប្រសាសន៍ថា ប្រទេសរបស់លោកចង់ បានបទឈប់បាញ់។ លោក បានប្រាប់អ្នកយកព័ត៌មានថា កម្ពុជាបានស្នើសុំឱ្យមានបទឈប់បាញ់ជាបន្ទាន់ ដោយគ្មានលក្ខខណ្ឌ ហើយយើងក៏អំពាវនាវឱ្យមានដំណោះស្រាយដោយសន្តិវិធី ក្នុងជម្លោះនេះ»។

ប៉ុន្តែ CNA បានចុះបន្តថា តំណាងថៃ មិននិយាយ ជាមួយអ្នកសារព័ត៌មានទេ ដោយបានរៀបរាប់ថា «ឯកអគ្គរដ្ឋទូត របស់ប្រទេសថៃ ប្រចាំនៅអង្គការសហប្រជាជាតិ បានចាកចេញ ពីកិច្ចប្រជុំ ដោយមិនឈប់ នៅនិយាយ ជាមួយក្រុមអ្នកសារព័ត៌មាន នោះឡើយ»។

ជាការកត់សម្គាល់ ជុំវិញការចង់ឲ្យមានបទឈប់បាញ់ ក្រៅពីទីភ្នាក់ងារព័ត៌មាន CNA ក៏មានបណ្តាញសារព័ត៌មាន អន្តរជាតិធំៗ ផ្សេងទៀត សុទ្ធតែបានចុះផ្សាយ ដាក់ចំណងជើងថា «កម្ពុជាចង់ឲ្យមានបទឈប់បាញ់» ក្នុងនោះ រួមមានទាំង BBC, the guardian និង Japan Times ផងដែរ៕

ប្រភពពី CNA ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា