លោក ត្រាំ នឹងក្លាយជាមេដឹកនាំអាមេរិកដំបូងគេ ទៅជាន់ទឹកដីវ៉េណេស៊ុយអេឡា ក្រោយចាប់ខ្លួនលោក ម៉ាឌូរ៉ូ

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ត្រាំ នឹងក្លាយជាមេដឹកនាំអាមេរិកដំបូងគេ ទៅជាន់ទឹកដីវ៉េណេស៊ុយអេឡា ក្រោយចាប់ខ្លួនលោក ម៉ាឌូរ៉ូ

លោក ត្រាំ នឹងក្លាយជាមេដឹកនាំអាមេរិកដំបូងគេ ទៅជាន់ទឹកដីវ៉េណេស៊ុយអេឡា ក្រោយចាប់ខ្លួនលោក ម៉ាឌូរ៉ូ

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងក្លាយជាមេដឹកនាំកំពូលអាមេរិកដំបូងបង្អស់ ក្នុងរយៈពេលជិត ៣ទសវត្សរ៍ ដែលនឹងធ្វើដំណើរទៅជាន់ទឹកដីវ៉េណេស៊ុយអេឡា បន្ទាប់ពីការចាប់ខ្លួនលោក នីកូឡាស់ ម៉ាឌូរ៉ូ និងភរិយា កាលពីថ្ងៃទី៣ ខែមករា ។

Advertisement

លោកប្រធានាធិបតី ត្រាំ បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃសុក្រ នៅពេលធ្វើដំណើរទៅកាន់មូលដ្ឋានយោធា Fort Bragg ថា រូបលោកនឹងទៅទស្សនកិច្ចប្រទេសវ៉េណេស៊ុយអេឡា ។

ទន្ទឹមគ្នា មេដឹកនាំរូបនេះ មិនបានផ្តល់ព័ត៌មានលម្អិត អំពីដំណើរទស្សនកិច្ចដែលបានគ្រោងទុកនោះទេ តែលោកបានបង្ហើបថា យើងមិនទាន់សម្រេចចិត្តអំពីកាលបរិច្ឆេទណាមួយនៅឡើយទេ ។

ទោះបីជាយ៉ាងណា បើសិនដំណើរទស្សនកិច្ចនេះកើតឡើងមែន លោក ត្រាំ ដែលមានវ័យ៨០ឆ្នាំរូបនេះ នឹងក្លាយជាប្រធានាធិបតីអាមេរិកដំបូងគេ ចាប់តាំងពីលោក Bill Clinton ក្នុងឆ្នាំ១៩៩៧ ដែលបានទៅជាន់ទឹកដីប្រទេសអាមេរិកខាងត្បូងមួយនេះ ។

សូមរម្លឹកថា ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ និងជំទាវទី១ ត្រូវបានចាប់ខ្លួនដោយកងកម្លាំងពិសេសអាមេរិក មានឈ្មោះ Delta Forceដែលជាអង្គភាពប្រឆាំងភេរវកម្មដ៏កំពូលមួយរបស់ពិភពលោក ។

មេដឹកនាំអាមេរិក លោក ដូណាល់ ត្រាំ បានចេញបញ្ជាឱ្យធ្វើប្រតិបត្ដិការយោធាចាប់ខ្លួនលោក ម៉ាឌូរ៉ូ ដោយចោទប្រកាន់រូបគាត់ថា ជាមេខ្លោងគ្រឿងញៀន និងពាក់ព័ន្ធរឿងអាវុធផងដែរ ។ បច្ចុប្បន្ន លោកប្រធានាធិបតី ម៉ាឌូរ៉ូ និងភរិយា កំពុងជាប់ឃុំនៅសហរដ្ឋអាមេរិក រង់ចាំការកាត់ទោសពីតុលាការក្រុងញូវយ៉ក ៕

ប្រភព ៖ Aljazeera ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា