លោក ហ្សេលេនស្គី ហៅលោក ពូទីន ថា ជា “ទាសករនៃសង្គ្រាម”

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ហ្សេលេនស្គី ហៅលោក ពូទីន ថា ជា “ទាសករនៃសង្គ្រាម”

លោក ហ្សេលេនស្គី ហៅលោក ពូទីន ថា ជា “ទាសករនៃសង្គ្រាម”

កៀវ ៖ មេដឹកនាំអ៊ុយក្រែនបានហៅប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ចំៗថា ជា “ទាសករនៃសង្គ្រាម” ដែលបញ្ជាឱ្យកងទ័ពវាយប្រហារបំផ្លាញរោងចក្រថាមពលស្ទើរតែទាំងអស់នៅអ៊ុយក្រែន ធ្វើឱ្យមនុស្សរាប់លាននាក់រស់ខ្វះថាមពលផ្គត់ផ្គង់កំដៅក្នុងអាកាសធាតុត្រជាក់ខ្លាំង ។

Advertisement

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានថ្លែងបែបនេះ ក្នុងអំឡុងសន្និសិទសន្តិសុខទីក្រុងមុយនិច កាលពីថ្ងៃសៅរ៍ មុនខួប ៤ឆ្នាំនៃការឈ្លានពានរបស់រុស្ស៊ី ដែលបានសម្លាប់មនុស្សរាប់ម៉ឺននាក់ កម្ទេចបំផ្លាញភាគខាងកើតអ៊ុយក្រែន និងបង្ខំឱ្យមនុស្សរាប់លាននាក់រត់ចោលផ្ទះសម្បែង ។

ប្រធានាធិបតីអ៊ុយក្រែនមានវ័យ៤៨ឆ្នាំរូបនេះ បានប្រៀបធៀបលោក ពូទីន ដែលបានដុតបញ្ឆេះភ្លើងសង្គ្រាមក្នុងខែកុម្ភៈ ឆ្នាំ២០២២ ទៅនឹងមេដឹកនាំផ្តាច់ការ លោក អាឌុលហ្វ ហ៊ីត្លែរ និងថា លោក ពូទីន បានចាត់ទុកខ្លួនឯងថា ជា ស្តេចក្រាញ់ ប៉ុន្តែធាតុពិត គាត់គ្រាន់តែជា “ទាសករនៃសង្គ្រាម” ប៉ុណ្ណោះ ។

ក្រៅពីរិះគន់ប្រធានាធិបតីរុស្ស៊ី លោក ហ្សេលេនស្គី បានអំពាវនាវឱ្យពន្លឿនការដឹកជញ្ជូនប្រព័ន្ធការពារដែនអាកាស ដែលផ្គត់ផ្គង់ដោយលោកខាងលិចមកកាន់អ៊ុយក្រែន ជាពិសេសមីស៊ីលថ្មីសម្រាប់ប្រព័ន្ធ Patriots ឬ NASAMS ដើម្បីការពារទីតាំងផ្គត់ផ្គង់ថាមពល ។

គូរបញ្ជាក់ថា រុស្ស៊ី និងអ៊ុយក្រែន ក្រោមការសម្របសម្រួលពីអាមេរិក គ្រោងធ្វើកិច្ចចរចាជាថ្មីទៀត នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស នាសប្តាហ៍ក្រោយនេះ ហើយលោក ហ្សេលេនស្គី បានអះអាងថា ទីក្រុងកៀវកំពុងធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីបញ្ចប់សង្គ្រាម និងថា ការលះបង់ទឹកដីភាគខាងកើត គឺជារឿងមិនអាចទៅរួច ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា