ដ្រូនអ៊ីរ៉ង់វាយប្រហារមូលដ្ឋានទ័ពអង់គ្លេស នៅប្រទេសស៊ីប

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ដ្រូនអ៊ីរ៉ង់វាយប្រហារមូលដ្ឋានទ័ពអង់គ្លេស នៅប្រទេសស៊ីប

ដ្រូនអ៊ីរ៉ង់វាយប្រហារមូលដ្ឋានទ័ពអង់គ្លេស នៅប្រទេសស៊ីប

នីកូស៊ី ៖ ប្រធានាធិបតី ស៊ីប និយាយ នៅថ្ងៃចន្ទនេះថា មូលដ្ឋានយោធាអង់គ្លេស នៅក្នុងប្រទេស​នេះ បានរងការវាយប្រហារ ដោយដ្រូន ប្រភេទ Shahed ដែលគេដឹងថា ផលិតនៅអ៊ីរ៉ង់។

Advertisement

លោក Nikos Christodoulides ប្រធានាធិបតីនៃប្រទេសជាកោះមួយនេះ បានអះអាងថា យន្តហោះគ្មានមនុស្សបើក បានធ្លាក់ចូលទៅក្នុងមូលដ្ឋានយោធាអង់គ្លេស នៅតំបន់ Akrotiri បណ្តាលឱ្យ ខូចខាតសម្ភារៈបន្តិចបន្តួច។

ជាមួយគ្នានេះ ក្រសួងការពារជាតិ របស់ចក្រភពអង់គ្លេស បាននិយាយ នៅថ្ងៃចន្ទនេះដែរថា កងកម្លាំងអង់គ្លេស កំពុងឆ្លើយតបទៅនឹងការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក ដែលសង្ស័យកើតមាន នៅឯមូលដ្ឋានយោធារបស់ខ្លួន ក្នុងប្រទេស ស៊ីប ដោយមិនមានការរាយការណ៍ ពីមនុស្សស្លាប់នោះទេ។

ឧបទ្ទវហេតុនេះ បានកើតឡើង នៅ១ថ្ងៃ បន្ទាប់ពី ចក្រភពអង់គ្លេស អះអាងថា យល់ព្រម អនុញ្ញាតឱ្យសហរដ្ឋអាមេរិកប្រើប្រាស់មូលដ្ឋានយោធា របស់ចក្រភពអង់គ្លេស ដើម្បីបាញ់ការវាយប្រហារ ការពារ សំដៅបំផ្លាញមីស៊ីលអ៊ីរ៉ង់ និងគ្រាប់បាញ់ផ្សេងៗទៀត របស់ប្រទេសមួយនេះ។

ជាការឯកភាព បន្ទាប់ពីអាមេរិក និង អ៊ីស្រាអែល បើកការវាយប្រហារយ៉ាងចាស់ដៃ លើអ៊ីរ៉ង់ កាលពីថ្ងៃសៅរ៍ ដែលនាំឲ្យមានការសងសឹកវាយបកវិញ ពីទីក្រុងតេហេរ៉ង់៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា