រុស្ស៊ី ថា នឹងប្រកៀកស្មា ចិន ចូលខ្លួនទៅពន្លត់ភ្លើងសង្គ្រាមនៅមជ្ឈិមបូព៌ា

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រុស្ស៊ី ថា នឹងប្រកៀកស្មា ចិន ចូលខ្លួនទៅពន្លត់ភ្លើងសង្គ្រាមនៅមជ្ឈិមបូព៌ា

រុស្ស៊ី ថា នឹងប្រកៀកស្មា ចិន ចូលខ្លួនទៅពន្លត់ភ្លើងសង្គ្រាមនៅមជ្ឈិមបូព៌ា

បរទេស ៖ ប្រទេសរុស្ស៊ីនឹងប្រកៀកស្មាជាមួយប្រទេសចិនដើម្បីចូលខ្លួនទៅពន្លត់ភ្លើងសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា បន្ទាប់ពីអាមេរិក និងអ៊ីស្រាអែល បានបើកការវាយប្រហារទ្រង់ទ្រាយធំទៅលើអ៊ីរ៉ង់កាលពីចុងសប្តាហ៍ ។ នេះបើតាមការបញ្ជាក់របស់លោក Sergey Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ី ។

Advertisement

ថ្លែងក្នុងជំនួបតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi កាលពីថ្ងៃអាទិត្យ, លោក Lavrov ប្រកាសថា ទីក្រុងមូស្គូ និងទីក្រុងប៉េកាំងបានបង្ហាញពីជំហររួមគ្នាក្នុងការរៀបចំកិច្ចប្រជុំបន្ទាន់ របស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ។

ប្រទេសទាំងពីរ ក៏បង្ហាញពីការត្រៀមខ្លួន ដើម្បីបន្តកិច្ចខិតខំប្រឹងប្រែង លើកកម្ពស់ស្ថេរភាព ដោយសហការជាមួយ ទីភ្នាក់ងារបរិមាណូអន្តរជាតិ ហៅកាត់ IAEA ក៏ដូចជា អង្គការសហប្រតិបត្តិការសៀងហៃ ហៅកាត់ SCO ។

ជាមួយគ្នានេះ រដ្ឋមន្ត្រីការបរទេសទាំងពីរក៏បានលើកឡើងរួមគ្នាពីការចង់ឲ្យបញ្ឈប់អរិភាពភ្លាមៗ ដោយសង្កត់ធ្ងន់ លើតម្រូវការ សម្រាប់ការដោះស្រាយ ផ្នែកនយោបាយ និង ការទូត ដើម្បីធានាផលប្រយោជន៍សន្តិសុខស្របច្បាប់ នៃ ប្រទេសទាំងអស់ នៅក្នុងតំបន់ឈូងសមុទ្រ ។

បើតាមទីភ្នាក់ងារ Tass, រុស្ស៊ី និងចិន សុទ្ធតែបានប្រកាសថ្កោលទោស ការវាយប្រហារដ៏ធំ របស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល លើទឹកដីអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ បើទោះបីជាទីក្រុងតេហេរ៉ង់ បើកចំហចំពោះការសន្ទនា ក៏ដោយ។

ភាគីទាំងពីរ បានសង្កត់ធ្ងន់ថា សកម្មភាពបែបនេះ បំពានលើបទដ្ឋាននៃច្បាប់អន្តរជាតិ និងគោលការណ៍ជាមូលដ្ឋាន នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ដែលធ្វើឱ្យស្ថានការណ៍ នៅក្នុងតំបន់ទាំងមូល មានអស្ថិរភាព៕

ប្រភពពី Tass ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា