អ៊ីរ៉ង់ គំរាមវាយប្រទេសលូកដៃជួយ អាមេរិក និងអ៊ីស្រាអែល

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីរ៉ង់ គំរាមវាយប្រទេសលូកដៃជួយ អាមេរិក និងអ៊ីស្រាអែល

អ៊ីរ៉ង់ គំរាមវាយប្រទេសលូកដៃជួយ អាមេរិក និងអ៊ីស្រាអែល

តេហេរ៉ង់ ៖ ប្រទេសអ៊ីរ៉ង់ នៅថ្ងៃទី៤ ខែមិនា បានបោះពាក្យសម្តីគំរាមធ្ងន់ៗថា ទីក្រុងតេហេរ៉ង់ នឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ រួមទាំងការវាយប្រហារលើប្រទេសណាមួយ ដែលហ៊ានគាំទ្រ ឬលូកដៃជួយដល់អាមេរិក និងអ៊ីស្រាអែល អំឡុងសង្គ្រាមមជ្ឈិមបូព៌ា ។

Advertisement

ប្រធានតុលាការអ៊ីរ៉ង់ លោក Gholamhossein Mohseni Ejei បាននិយាយនៅថ្ងៃទី៤ ខែមិនា ថា អ្នកដែលជួយសត្រូវរបស់អ៊ីរ៉ង់ នឹងត្រូវទទួលទោសយ៉ាងម៉ឺងម៉ាត់ និងធ្ងន់ធ្ងរ ក្នុងអំឡុងសង្គ្រាមមជ្ឈិមបូព៌ា ដែលដុតបញ្ឆេះឡើងដោយការវាយប្រហាររួមគ្នារវាងអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់ ។

លោក Ejei បានសង្កត់ធ្ងន់ថា ដោយសារយើងស្ថិតក្នុងស្ថានភាពសង្គ្រាម ដូច្នេះបុគ្គលដែលធ្វើសកម្មភាពតាមមធ្យោបាយណាមួយ មិនថា ពាក្យសម្ដី ឬទង្វើគាំទ្រដល់ផលប្រយោជន៍ខុសច្បាប់របស់សត្រូវឈ្លានពានរបស់យើង នោះនឹងត្រូវទទួលទោសយ៉ាងម៉ឺងម៉ាត់ និងធ្ងន់ធ្ងរស្របតាមច្បាប់ និងបទប្បញ្ញត្តិដែលមានស្រាប់ ។

ជាមួយគ្នានេះ លោក ម៉ូហាម៉េដ ម៉ូកប៊ឺ ដែលជាទីប្រឹក្សាជាន់ខ្ពស់របស់អតីតមេដឹកនាំកំពូលអ៊ីរ៉ង់ លោក អាយ៉ាតុលា អាលី ខាមេនី បានប្រាប់ទូរទស្សន៍រដ្ឋថា អ៊ីរ៉ង់គ្មានបំណងចរចាជាមួយអាមេរិកឡើយ ហើយនឹងបន្តសង្គ្រាមមជ្ឈិមបូព៌ាឱ្យបានយូរតាមដែលចាំបាច់ ។

លោកថា អ៊ីរ៉ង់ គ្មានទំនុកចិត្តលើអាមេរិកទៀតទេ ហើយយើងក៏គ្មានមូលដ្ឋានសម្រាប់ការចរចាណាមួយជាមួយពួកគេដែរ ដូច្នេះហើយ យើងមានតែបន្តសង្គ្រាមឱ្យបានយូរប៉ុណ្ណោះ ។

យោងតាមសារព័ត៌មាន Fox News, សង្គ្រាមនៅមជ្ឈិមបូព៌ា បានសម្លាប់មនុស្សច្រើនជាង ១,០០០នាក់នៅអ៊ីរ៉ង់ និងរាប់សិបនាក់នៅលីបង់ ខណៈដែលមន្ត្រីអាមេរិកនិយាយថា ទាហានរបស់ខ្លួនចំនួន ៦នាក់ក៏បានពលីផងដែរ ៕

ប្រភព ៖ AFP និង Fox News ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា