ឆ្នាំនេះ ចិន ត្រៀមចាយ ២៧៦ ពាន់លានដុល្លារពង្រឹងវិស័យការពារជាតិ

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឆ្នាំនេះ ចិន ត្រៀមចាយ ២៧៦ ពាន់លានដុល្លារពង្រឹងវិស័យការពារជាតិ

ឆ្នាំនេះ ចិន ត្រៀមចាយ ២៧៦ ពាន់លានដុល្លារពង្រឹងវិស័យការពារជាតិ

ប៉េកាំង ៖ ប្រទេសចិន ត្រៀមបញ្ចេញកញ្ចប់ថវិកាច្រើនជាង ២៧៦ ពាន់លានដុល្លារ ឬស្មើនឹង ៧ ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) ដើម្បីពង្រឹងវិស័យការពារជាតិសម្រាប់ឆ្នាំ ២០២៦ ជាពិសេសផ្តោតសំខាន់លើការធ្វើទំនើបកម្មយោធា ។

Advertisement

កញ្ចប់ថវិកាការពារជាតិនេះ ត្រូវបានប្រកាសដោយលោកនាយករដ្ឋមន្រ្តីចិន Li Qiang ក្នុងអំឡុងសម័យប្រជុំសភាប្រចាំឆ្នាំ នៅថ្ងៃទី៥ ខែមីនានេះ ។ នេះគឺជាឆ្នាំទី ១១ ហើយ ដែលមហាយក្សនៅអាស៊ីមួយនេះ បានបង្កើនកញ្ចប់ថវិកាការពារជាតិប្រចាំឆ្នាំ ក្នុងរង្វង់ ៧.២ ភាគរយ ។

បើតាមសារព័ត៌មាន CNA, ការបង្កើនកញ្ចប់ថវិកាការពារជាតិរបស់ចិន ធ្វើឡើង ចំពេលដែលពិភពលោកកំពុងស្ថិតក្នុងភាពមិនប្រាកដប្រជា និងការប្រកួតប្រជែងយុទ្ធសាស្ត្រដ៏ស្រួចស្រាវរបស់សហរដ្ឋអាមេរិក, ភាពតានតឹងនៅច្រកសមុទ្រតៃវ៉ាន់ និងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ជាពិសេសសង្គ្រាមនៅមជ្ឈិមបូព៌ា ដែលកំពុងរីករាលដាលកាន់តែខ្លាំងឡើង ។

មិនត្រឹមតែប៉ុណ្ណោះ ការបង្កើនកញ្ចប់ថវិកាយោធាថ្មីនេះទៀតសោត ក៏កើតឡើងស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ ចាប់ផ្ដើមអនុវត្តផែនការ ៥ ឆ្នាំលើកទី១៥ ដែលជាផែនការយុទ្ធសាស្ត្រសម្រួចវិស័យសេដ្ឋកិច្ច និងយោធារហូតដល់ឆ្នាំ ២០៣០ ។

ជាមួយគ្នា អ្នកវិភាគសន្តិសុខ និងមន្ត្រីយោធាក្នុងតំបន់ កំពុងតាមដានការបង្កើនថវិកាការពារជាតិរបស់ប្រទេសចិនយ៉ាងដិតដល់ ខណៈដែលទីក្រុងប៉េកាំងខិតខំប្រឹងប្រែងធ្វើទំនើបកម្មយោធាឱ្យខ្លាំងក្លាបំផុតនៅត្រឹមឆ្នាំ ២០៣៥, បង្កើនការដាក់ពង្រាយកងទ័ពនៅទូទាំងអាស៊ីបូព៌ា និងលុបបំបាត់មន្ត្រីជាន់ខ្ពស់ ដើម្បីដោះស្រាយបញ្ហាអំពើពុករលួយ ៕

ប្រភព ៖ CNA ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា