អ៊ីស្រាអែល វាយប្រហារធំបំផុតកម្ទេចក្រុមហេសបូឡា ក្រោយបញ្ជាឱ្យប្រជាជនលីបង់ជាង ៥០ ម៉ឺននាក់ភៀសខ្លួនបន្ទាន់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីស្រាអែល វាយប្រហារធំបំផុតកម្ទេចក្រុមហេសបូឡា ក្រោយបញ្ជាឱ្យប្រជាជនលីបង់ជាង ៥០ ម៉ឺននាក់ភៀសខ្លួនបន្ទាន់

អ៊ីស្រាអែល វាយប្រហារធំបំផុតកម្ទេចក្រុមហេសបូឡា ក្រោយបញ្ជាឱ្យប្រជាជនលីបង់ជាង ៥០ ម៉ឺននាក់ភៀសខ្លួនបន្ទាន់

ហ៊្សេរុយសាឡិម ៖ យោធាអ៊ីស្រាអែលបានបើកការវាយប្រហារទ្រង់ទ្រាយធំកម្ទេចក្រុមហេសបូឡា នៅតំបន់ជាយក្រុងភាគខាងត្បូងនៃរដ្ឋធានីបេរូត របស់ប្រទេសលីបង់ ពោលគឺប៉ុន្មានម៉ោងបន្ទាប់ពីពួកគេបានបញ្ជាឱ្យប្រជាជនជាង ៥០០,០០០នាក់រត់នៅតំបន់នោះជម្លៀសខ្លួនជាបន្ទាន់ ។

Advertisement

បទបញ្ជាភៀសខ្លួនទ្រង់ទ្រាយធំ កាលពីថ្ងៃព្រហស្បតិ៍ សម្រាប់ប្រជាជននៅភាគខាងត្បូងនៃទីក្រុងបេរូត គឺមិនធ្លាប់មានពីមុនមកក្នុងទំហំធំបែបនេះទេ សូម្បីតែក្នុងអំឡុងសង្គ្រាមរយៈពេល ១៣ខែ រវាងអ៊ីស្រាអែល និងក្រុមហេសបូឡា ក្នុងឆ្នាំ២០២៤ ក៏ធ្លាប់មិនមានបទបញ្ជាជម្លៀសចេញទូលំទូលាយបែបនេះដែរ ។

យ៉ាងណាមិញ បន្ទាប់ពីទុកពេលប៉ុន្មានឱ្យប្រជាជនភៀសខ្លួន យោធាអ៊ីស្រាអែលនៅល្ងាចថ្ងៃព្រហស្បតិ៍ដដែល បានបើកការវាយប្រហារប្រឆាំងនឹងគោលដៅរបស់ក្រុមហេសបូឡានៅក្នុងតំបន់នោះ ។

ការបង្ហួរឈាមនៅលើទឹកដីប្រទេសលីបង់នេះ ចាប់ផ្តើមឡើងបន្ទាប់ពីក្រុមហេសបូឡាបានបាញ់ស្រោចមីស៊ីល និងប្រើប្រាស់យន្តហោះដ្រូនអត្តឃាតវាយប្រហារប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី២ ខែមីនា ដើម្បីសងសឹកឱ្យការសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក ខាមេនី ។

យោងតាមក្រសួងសុខាភិបាលលីបង់, យ៉ាងហោចណាស់មនុស្ស ១០២នាក់ត្រូវបានសម្លាប់ និង ៦៣៨នាក់ទៀតរងរបួសនៅលីបង់ ដោយការវាយប្រហារផ្លូវអាកាសរបស់អ៊ីស្រាអែល ។

ដោយឡែក សង្គ្រាមរវាងអាមេរិក និងអ៊ីស្រាអែលប្រឆាំងអ៊ីរ៉ង់វិញ ដែលឥឡូវនេះឈានដល់ថ្ងៃទី៦ហើយ ក៏បានសម្លាប់មនុស្សប្រមាណ ១,២៣០នាក់នៅអ៊ីរ៉ង់ និងប្រហែល ១២នាក់នៅអ៊ីស្រាអែល ព្រមទាំងទាហានអាមេរិកចំនួន ៦នាក់ផងដែរ ។

ប្រភព ៖ The Guardian ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា