អ៊ីរ៉ង់ តែងតាំងកូន លោក ខាមីណេ ធ្វើជាមេដឹកនាំកំពូលថ្មី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីរ៉ង់ តែងតាំងកូន លោក ខាមីណេ ធ្វើជាមេដឹកនាំកំពូលថ្មី

អ៊ីរ៉ង់ តែងតាំងកូន លោក ខាមីណេ ធ្វើជាមេដឹកនាំកំពូលថ្មី

តេហេរ៉ង់ ៖ ក្រុមបព្វជិត ដែលកំពុងកាន់អំណាចនៅអ៊ីរ៉ង់ កាលពីថ្ងៃអាទិត្យ បានសម្រេចលើកបន្តុប លោក Mojtaba Khamenei ជាកូនប្រុសរបស់ លោក Ali Khamenei ឲ្យធ្វើជាមេដឹកនាំកំពូលថ្មី ជំនួសឳពុក ដែលបានស្លាប់ អំឡុងការវាយប្រហាររបស់អាមេរិក និង អ៊ីស្រាអែល កាលពី៩ថ្ងៃមុន។

Advertisement

ទូរទស្សន៍រដ្ឋ បានចេញផ្សាយសេចក្តីថ្លែងការណ៍មួយ របស់សភា ដែលមានសមាជិក ៨៨ រូប នៅជាប់នឹងរូបភាព របស់មេដឹកនាំថ្មី អាយុ ៥៦ ឆ្នាំ ដែលមានរូបរាង ស្រដៀងនឹងឪពុករបស់លោក។

សេចក្តីថ្លែងការណ៍ រៀបរាប់ថា «Mojtaba Khamenei ត្រូវបានតែងតាំង និងណែនាំជាមេដឹកនាំទីបី នៃ ប្រព័ន្ធពិសិដ្ឋ នៃសាធារណរដ្ឋអ៊ីស្លាម អ៊ីរ៉ង់ ដោយផ្អែកលើការបោះឆ្នោតសម្រេច របស់អ្នកតំណាង ជាទីគោរព នៃ សភាជាតិ»។

គួរកត់សម្គាល់ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ធ្លាប់បានទទូចថា លោកគួរតែមានសិទ្ធិ ក្នុងការចូលរួមតែងតាំងមេដឹកនាំថ្មី។ រីឯ យោធារបស់អ៊ីស្រាអែល ធ្លាប់ព្រមានថា អ្នកស្នងតំណែងណាក៏ដោយ ឲ្យតែឡើងមក គឺជាគោលដៅផ្តាច់យកអាយុជីវិត។

គួរបញ្ជាក់ថា ក្រុមបព្វជិតនិកាយស៊ីអ៊ីត បានកោះប្រជុំ ជ្រើសរើសមេដឹកនាំកំពូល ចំនួន៣រូប មកហើយ ចាប់តាំងពីបដិវត្តន៍អ៊ីស្លាម ឆ្នាំ១៩៧៩។ ជាការរើសថ្មី នៅ៩ថ្ងៃ បន្ទាប់ពីការវាយប្រហារ ដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដែលបានសម្លាប់ លោក Ayatollah Ali Khamenei អតីតមេដឹកនាំកំពូល និង ដែលបានធ្វើឱ្យតំបន់មជ្ឈិមបូព៌ា ធ្លាក់ចូលទៅក្នុងភ្លើងសង្រ្គាម ឆាបឆេះយ៉ាងសន្ធោសន្ធៅ៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា