កម្ពុជា ស្នើកូរ៉េខាងត្បូង ពិចារណាឡើងវិញនូវលក្ខខណ្ឌលក់យន្តហោះចម្បាំងទៅឱ្យថៃ ក្រោយថៃប្រើប្រាស់យន្ត ហោះ ចម្បាំងរបស់កូរ៉េ បង្កសង្គ្រាមលើកម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា ស្នើកូរ៉េខាងត្បូង ពិចារណាឡើងវិញនូវលក្ខខណ្ឌលក់យន្តហោះចម្បាំងទៅឱ្យថៃ ក្រោយថៃប្រើប្រាស់យន្ត ហោះ ចម្បាំងរបស់កូរ៉េ បង្កសង្គ្រាមលើកម្ពុជា

កម្ពុជា ស្នើកូរ៉េខាងត្បូង ពិចារណាឡើងវិញនូវលក្ខខណ្ឌលក់យន្តហោះចម្បាំងទៅឱ្យថៃ ក្រោយថៃប្រើប្រាស់យន្ត ហោះ ចម្បាំងរបស់កូរ៉េ បង្កសង្គ្រាមលើកម្ពុជា

ឯកឧត្តម ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា បានស្នើឱ្យរដ្ឋាភិបាលសាធារណរដ្ឋកូរ៉ខាងត្បូង ពិនិត្យឡើងវិញលើលក្ខខណ្ឌនៃការលក់យន្តហោះចម្បាំងទៅឱ្យភាគីថៃ ដើម្បីធានាសន្តិភាពក្នុ ងតំបន់។

Advertisement

ឯកឧត្តម ជាម យៀប បានលើកសំណើនេះនៅក្នុងជំនួបទ្វេភាគី ជាមួយលោក យ៉ូន ហូដុក (Yoon Hu-Duk) ប្រធានក្រុមមិត្តភាពសភាកូរ៉េ-កម្ពុជា នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦នេះ ក្នុងទីក្រុងភ្នំពេញ។  

សំណើរនេះ ក្រោយពី ប្រទេសថៃត្រូវបានចោទថាបានប្រើប្រាស់យន្តហោះចម្បាំងប្រភេទT-៥០ ផលិតនៅប្រទេសកូរ៉េខាងត្បូង វាយប្រហារ និងឈ្លានពានមកលើដែនអធិបេតយ្យភាពកម្ពុជាកាលពីឆ្នាំ២០២៥ ។

ឯកឧត្តមអនុប្រធានទី១ នៃរដ្ឋសភា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាមានជំហរឹងមាំក្នុងការកសាងសន្តិភាពជាមួយ ប្រទេសជិតខាង រួមទាំងប្រទេសថៃផងដែរ។  
ទោះជាយ៉ាងណា ក្នុងជំនួបទ្វេភាគីនេះ មិនទាន់មានការបញ្ជាក់ពីការឆ្លើយតបរបស់លោក យ៉ូន ហូដុក ប្រធានក្រុមមិត្តភាពសភាកូរ៉េ–កម្ពុជា ចំពោះសំណើនេះនៅឡើយទេ។

ក្នុងសង្គ្រាមព្រំដែនកាលពីខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥ ប្រទេសថៃ ត្រូវបានចោទថាបានប្រើប្រាស់សព្វាវុធវាយប្រហារមកលើកម្ពុជា រួមមានយន្តហោះចម្បាំង Gripen ផលិតនៅប្រទេសស៊ុយអែត យន្តហោះចម្បាំងF-16 ទិញពីប្រទេសអាមេរិក។

សង្គ្រាមនេះ បានបង្កឱ្យពលរដ្ឋកម្ពុជាជាង៦សែន៤ម៉ឺននាក់បានជម្លៀសទៅតំបន់សុវត្ថិភាព ពលរដ្ឋចំនួន៣២នាក់បានស្លាប់ របួស៩៥នាក់ បំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ផ្ទះសម្បែង ផ្លូវ ស្ពាន ថ្នល់ អាគារ សាលារៀន វត្តអារាម និងប្រាសាទមួយចំនួន៕សៅ សុខអេង


ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា