កូរ៉េខាងជើងប្រកាសគាំទ្រការជ្រើសតាំងមេដឹកនាំថ្មីរបស់អ៊ីរ៉ង់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កូរ៉េខាងជើងប្រកាសគាំទ្រការជ្រើសតាំងមេដឹកនាំថ្មីរបស់អ៊ីរ៉ង់

កូរ៉េខាងជើងប្រកាសគាំទ្រការជ្រើសតាំងមេដឹកនាំថ្មីរបស់អ៊ីរ៉ង់

ព្យុងយ៉ាង ៖ កូរ៉េខាងជើង និយាយថា ខ្លួនគោរពជម្រើសរបស់អ៊ីរ៉ង់ ក្នុងការតែងតាំង លោក Mojtaba Khamenei ក្លាយជាមេដឹកនាំកំពូលថ្មី នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA រាយការណ៍ នៅថ្ងៃពុធនេះ។

Advertisement

បើតាមប្រភព, កូរ៉េខាងជើង គោរពការជ្រើសរើសមេដឹកនាំកំពូលថ្មី ខណៈដែលខ្លួនបានចោទប្រកាន់សហរដ្ឋអាមេរិក និង អ៊ីស្រាអែលថា បានបំផ្លាញសន្តិភាព នៅក្នុងតំបន់។

អ្នកនាំពាក្យក្រសួងការបរទេស ដែលមិនបញ្ចេញឈ្មោះមួយរូប ត្រូវបានដកស្រង់សម្តី ដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA លើកឡើងថា « យើងគោរពសិទ្ធិ និងជម្រើសរបស់ប្រជាជនអ៊ីរ៉ង់ ក្នុងការជ្រើសរើសមេដឹកនាំកំពូល របស់ពួកគេ»។

អ្នកនាំពាក្យ ក៏បានបញ្ជាក់ពីគោលជំហរ ជាថ្មី ថា «សហរដ្ឋអាមេរិក និងអ៊ីស្រាអែល កំពុងបំផ្លាញមូលដ្ឋានសន្តិភាព និងសន្តិសុខ ក្នុងតំបន់ និងបង្កើនអស្ថិរភាព នៅទូទាំងពិភពលោក»។

អ្នកនាំពាក្យរូបនេះ បានបន្ថែមថា «រាល់ការគំរាមកំហែង ដោយវោហាសាស្ត្រ និងសកម្មភាពយោធា ដែលបំពាន លើប្រព័ន្ធនយោបាយ និងបូរណភាពទឹកដី នៃប្រទេសពាក់ព័ន្ធ ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង ​និង ការប៉ុនប៉ងផ្តួលរំលំប្រព័ន្ធសង្គម សមនឹងទទួលការរិះគន់ និងការបដិសេធ ទូទាំងពិភពលោក ព្រោះ ជាការមិនអាចអត់ឱនបានឡើយ»។

គួររម្លឹកថា សាធារណរដ្ឋឥស្លាម កាលពីថ្ងៃអាទិត្យ បានតែងតាំង លោក Mojtaba Khamenei ឡើងកាន់តំណែង ជំនួសឪពុក របស់លោក គឺ លោក Ali Khamenei ដែលបានស្លាប់ នៅក្នុងការវាយប្រហារ តាមអាកាស កាលពីថ្ងៃទី២៨ ខែកុម្ភៈ។
ភ្លាមៗ កូរ៉េខាងជើង ដែលជាសត្រូវរបស់អាមេរិក ជាយូរមកហើយនោះ បានថ្កោលទោសការវាយប្រហារ របស់អាមេរិកនិងអ៊ីស្រាអែល លើប្រទេសអ៊ីរ៉ង់ ដោយចាត់ទុកថា ជាទង្វើឈ្លានពានខុសច្បាប់៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា