កូរ៉េខាងត្បូង ថា អាចទប់ទល់ កូរ៉េខាងជើង បាន ទោះ អាមេរិក ដកអាវុធទៅច្បាំងនឹង អ៊ីរ៉ង់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កូរ៉េខាងត្បូង ថា អាចទប់ទល់ កូរ៉េខាងជើង បាន ទោះ អាមេរិក ដកអាវុធទៅច្បាំងនឹង អ៊ីរ៉ង់

កូរ៉េខាងត្បូង ថា អាចទប់ទល់ កូរ៉េខាងជើង បាន ទោះ អាមេរិក ដកអាវុធទៅច្បាំងនឹង អ៊ីរ៉ង់

សេអ៊ូល ៖ កូរ៉េខាងត្បូងបានប្រកាសនៅថ្ងៃពុធនេះថា ខ្លួននៅតែមានសមត្ថភាពទប់ស្កាត់ការគំរាមកំហែងពីកូរ៉េខាងជើង បើទោះបីជាអាមេរិកដកអាវុធសំខាន់ៗមួយចំនួន ដែលដាក់ពង្រាយនៅលើឧបទ្វីបកូរ៉េ ទៅកាន់មជ្ឈិមបូព៌ា អំឡុងពេលមានសង្គ្រាមជាមួយអ៊ីរ៉ង់ក៏ដោយ ។

Advertisement

ការដកឧបករណ៍យោធារបស់អាមេរិកចេញពីកូរ៉េខាងត្បូងនេះ បានបង្កឱ្យមានការព្រួយបារម្ភ ក្នុងចំណោមសម្ព័ន្ធមិត្តអាស៊ីថា តំបន់មួយនេះអាចនឹងចុះខ្សោយឥទ្ធិពលក្នុងការទប់ស្កាត់ ក៏ដូចជាប្រឆាំងនឹងការគំរាមកំហែងពីសំណាក់ប្រទេសចិន និងកូរ៉េខាងជើង ស្របពេលមានភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយកាន់តែខ្លាំងឡើង ។

បើតាម Washington Post, អាមេរិកកំពុងដកប្រព័ន្ធខែលប្រឆាំងមីស៊ីលដ៏ទំនើប THAAD ដែលខ្លួនដំឡើងដំបូងនៅក្នុងប្រទេសកូរ៉េខាងត្បូងកាលពីឆ្នាំ ២០១៧ ទៅកាន់មជ្ឈិមបូព៌ាជាបណ្ដើរៗហើយ ។ THAAD ត្រូវបានរចនាឡើងដើម្បីស្ទាក់ចាប់មីស៊ីលផ្លោងរយៈចម្ងាយខ្លី និងមធ្យម ។

ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បានថ្លែងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីថា កូរ៉េខាងត្បូងបានទទួលស្គាល់អំពីការផ្លាស់ប្តូរទីតាំងឧបករណ៍យោធារបស់អាមេរិក ប៉ុន្តែទោះបីជាទីក្រុងសេអ៊ូលជំទាស់ ក៏មិនអាចប្រឆាំងនឹងការសម្រេចចិត្តរបស់ទីក្រុងវ៉ាស៊ីនតោនបាននោះដែរ ។

យ៉ាងណា លោកថា ទីក្រុងសេអ៊ូលនៅតែមានសមត្ថភាពរឹងមាំគ្រប់គ្រាន់ ដើម្បីទប់ស្កាត់ការសម្លុតគំរាមពីទីក្រុងព្យុងយ៉ាង ដោយសារតែការចំណាយលើវិស័យយោធារបស់កូរ៉េខាងត្បូង គឺខុសគ្នាដាច់ពីការចំណាយលើវិស័យយោធារបស់កូរ៉េខាងជើង ។

ជាមួយគ្នានេះ លោក Choi Gi-il សាស្ត្រាចារ្យផ្នែកសិក្សាយោធានៅសាកលវិទ្យាល័យ Sangji បាននិយាយថា ការដកឧបករណ៍យោធារបស់អាមេរិកចេញពីកូរ៉េខាងត្បូង អាចមានហានិភ័យជា “យុទ្ធសាស្ត្រ” ។

សហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តសន្តិសុខដ៏សំខាន់របស់ទីក្រុងសេអ៊ូល បានដាក់ពង្រាយកងទ័ពប្រហែល ២ ម៉ឺ ៨ ពាន់ ៥០០ នាក់ រួមទាំងប្រព័ន្ធការពារដែនអាកាស និងមីស៊ីលជាច្រើននៅលើទឹកដីប្រទេសកូរ៉េខាងត្បូង ក្នុងគោលបំណងជួយទប់ស្កាត់ការឈ្លានពានពីកូរ៉េខាងជើង ដែលជាគូសត្រូវមានអាវុធនុយក្លេអ៊ែរក្នុងដៃ ៕

ប្រភព ៖ Modern Diplomacy ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា