ប្រទេស G7 ត្រៀមខ្លួនចាត់វិធានការចាំបាច់លើទុនបម្រុងប្រេង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប្រទេស G7 ត្រៀមខ្លួនចាត់វិធានការចាំបាច់លើទុនបម្រុងប្រេង

ប្រទេស G7 ត្រៀមខ្លួនចាត់វិធានការចាំបាច់លើទុនបម្រុងប្រេង

ប៉ារីស ៖ បណ្តារដ្ឋមន្ត្រីថាមពល នៃ ប្រទេស G7 បានប្រកាស ត្រៀមខ្លួន ដើម្បីចាត់វិធានការចាំបាច់ លើទុនបម្រុងប្រេង។ ក្រុមប្រទេស មានសេដ្ឋកិច្ចរីកចម្រើន ទាំង៧ នេះ មានសមាជិក បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន អាម៉េរិក អង់គ្លេស និង កាណាដា។

Advertisement

រដ្ឋមន្ត្រីថាមពល នៃ G7 បានបញ្ជាក់ តាមរយៈសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃពុធថា «ជាគោលការណ៍ យើងគាំទ្រការអនុវត្តវិធានការសកម្ម ដើម្បីដោះស្រាយស្ថានការណ៍ រួមទាំង ការប្រើប្រាស់ទុនបម្រុងយុទ្ធសាស្ត្រ»។

ប្រភពបញ្ជាក់ថា ពួកគេកំពុងសម្របសម្រួល នៅក្នុងប្លុក G7 ជាមួយប្រទេសសមាជិក នៃ ទីភ្នាក់ងារថាមពលអន្តរជាតិ ហៅកាត់ IEA និង លើសពីនេះទៀត។

សេចក្តីថ្លែងការណ៍ រៀបរាប់ថា «យើងបានយល់ព្រមឈរត្រៀមខ្លួន ដើម្បីចាត់វិធានការចាំបាច់ទាំងអស់ ក្នុងការសម្របសម្រួល ជាមួយសមាជិក IEA ហើយ សមាជិក G7 នឹងពិចារណាដោយប្រុងប្រយ័ត្ន នូវអនុសាសន៍ដែលបានចេញ ក្នុងអំឡុងពេលពិភាក្សាទាំងនេះ»។

កាលពីថ្ងៃអង្គារ រដ្ឋជាសមាជិក នៃទីភ្នាក់ងារថាមពលអន្តរជាតិ ដែលមានមូលដ្ឋាន នៅទីក្រុងប៉ារីស ក៏បានជួបប្រជុំគ្នា សម្រាប់កិច្ចពិភាក្សា លើវិបត្តិនេះ ដើម្បីវាយតម្លៃ ពីសុវត្ថិភាព នៃការផ្គត់ផ្គង់ និង ការបញ្ចេញសក្តានុពល នៃ ភាគហ៊ុនសង្គ្រោះបន្ទាន់ ខណៈដែលសង្រ្គាម បានអង្រួនទីផ្សារ។

ជាលទ្ធផល, IEA បានត្រៀមបញ្ចេញប្រេងពីក្នុងស្តុកសង្គ្រោះបន្ទាន់ ជាង ១ ពាន់លានបារ៉ែល ដើម្បីកាត់បន្ថយតម្លៃប្រេងឆៅដែលកំពុងកើនឡើង ព្រោះតែសង្គ្រាមនៅមជ្ឈិមបូព៌ា៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា