The New York Times ៖ មេដឹកនាំអ៊ីរ៉ង់ថ្មី រងរបួស ទើបមិនបង្ហាញមុខសោះ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
The New York Times ៖ មេដឹកនាំអ៊ីរ៉ង់ថ្មី រងរបួស ទើបមិនបង្ហាញមុខសោះ

The New York Times ៖ មេដឹកនាំអ៊ីរ៉ង់ថ្មី រងរបួស ទើបមិនបង្ហាញមុខសោះ

បរទេស ៖ លោក Mojtaba Khamenei មេដឹកនាំថ្មី របស់អ៊ីរ៉ង់ បានរងរបួស ពីការវាយប្រហារ ទើបបានជាមិនបង្ហាញមុខ ឬ ថ្លែងសារអ្វីទាំងអស់ ចាប់តាំងពីទទួលតំណែងកំពូលមួយនេះ រយៈពេល ៤ថ្ងៃ មកហើយ។ នេះបើតាមការការចេញផ្សាយ របស់កាសែត The New York Times កាលពីថ្ងៃពុធ។

Advertisement

លោក Mojtaba Khamenei ក្នុងវ័យ ៥៦ឆ្នាំ ជាអ្នកស្នងតំណែង បន្តពីឪពុក គឺ លោក Ali Khamenei ដែលត្រូវបានសម្លាប់ អំឡុងការវាយប្រហារ កាលពីថ្ងៃទី២៨ ខែកុម្ភៈ។

ផ្អែកតាមប្រភព, លោក Mojtaba Khamenei បានរងរបួស ត្រូវចំជើងទាំងសងខាង តាំងពីថ្ងៃបើកឆាកវាយប្រហារ របស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល លើប្រទេសអ៊ីរ៉ង់ ប៉ុន្តែ លោក មានការប្រុងប្រយ័ត្ន និង កំពុងជ្រកកោននៅទីតាំងដែលមានសុវត្ថិភាពខ្ពស់ ខណៈដែល ការទំនាក់ទំនងជាមួយមេដឹកនាំ ថ្មីថ្មោង រូបនេះ មានការរឹតបន្តឹតខ្លាំង។

បើតាមកាសែតមួយនេះ, ក្រុមមន្ត្រីអ៊ីរ៉ង់ បាននិយាយថា ពួកគេត្រូវបានប្រាប់ ដោយឥស្សរជនជាន់ខ្ពស់រដ្ឋាភិបាល ថា លោកពិតជារងរបួស ពីការវាយប្រហារ។

ការមិនទាន់បង្ហាញមុខ ទាំងផ្ទាល់ ឬ ថ្លែងសារជាវីដេអូ ពីសំណាក់លោក Mojtaba Khamenei គឺ ចំពេលដែលអ៊ីស្រាអែល គំរាមផ្តាច់យកជីវិត អ្នកស្នងតំណែង រូបនេះ ។ រីឯ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក ធ្លាប់បាននិយាយថា លោកមិនសប្បាយចិត្ត នឹងការឡើងកាន់តំណែង របស់លោក Mojtaba Khamenei នោះទេ។

នៅក្នុងប្រទេសអ៊ីរ៉ង់ មានត្រឹមរូបថត របស់លោក Mojtaba Khamenei នៅលើបដាធំៗ ដែលបានដំឡើង នៅជុំវិញ រដ្ឋធានី Tehran ហើយ មានជាផ្ទាំងគំនូរ ដ៏ធំសម្បើម។

បើតាម The New York Times , លោក Mojtaba Khamenei មានទំនាក់ទំនងយ៉ាងស៊ីជម្រៅ ជាមួយកងឆ្មាំបដិវត្តន៍អ៊ីស្លាម ដោយធ្វើជាអ្នកសម្របសម្រួលកិច្ចការសន្តិសុខ និងយោធា សម្រាប់ការិយាល័យ របស់ឪពុក។ ប៉ុន្តែ គេដឹងតិចតួច អំពីបុគ្គលិកលក្ខណៈរបស់លោក ឬ ផែនការ សម្រាប់គ្រប់គ្រងប្រទេសអ៊ីរ៉ង់៕

ប្រភពពី The New York Times ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា