វិមានក្រឹមឡាំង ថា អង់គ្លេស ជាប់ពាក់ព័ន្ធការវាយប្រហារមីស៊ីលរបស់ អ៊ុយក្រែន លើ រុស្ស៊ី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
វិមានក្រឹមឡាំង ថា អង់គ្លេស ជាប់ពាក់ព័ន្ធការវាយប្រហារមីស៊ីលរបស់ អ៊ុយក្រែន លើ រុស្ស៊ី

វិមានក្រឹមឡាំង ថា អង់គ្លេស ជាប់ពាក់ព័ន្ធការវាយប្រហារមីស៊ីលរបស់ អ៊ុយក្រែន លើ រុស្ស៊ី

មូស្គូ ៖ វិមានក្រឹមឡាំង បានចោទប្រកាន់ក្រុមអ្នកជំនាញអង់គ្លេសចំៗ កាលពីថ្ងៃពុធ ថាមានជាប់ពាក់ព័ន្ធនឹងការវាយប្រហារមីស៊ីលដ៏សាហាវមួយរបស់អ៊ុយក្រែន ទៅលើទីក្រុង Bryansk របស់រុស្ស៊ី ដោយប្រើប្រាស់មីស៊ីល Storm Shadow របស់ចក្រភពអង់គ្លេស ។

Advertisement

ការចោទប្រកាន់នេះ បានធ្វើឡើងបន្ទាប់ពីអភិបាលក្រុង Bryansk និយាយថា ការវាយប្រហាររបស់អ៊ុយក្រែន កាលពីថ្ងៃអង្គារ បានសម្លាប់ជនស៊ីវិលចំនួន ៦នាក់ និងរបួស ៣៧នាក់ ខណៈដែលរុស្ស៊ីបានហៅវាថា ជា “ការវាយប្រហារដោយមីស៊ីលភេរវកម្ម” ។

ឆ្លើយតបការវាយប្រហារដោយមីស៊ីលរបស់អង់គ្លេសពីសំណាក់អ៊ុយក្រែន អ្នកពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េសកូវ បានប្រាប់អ្នកសារព័ត៌មានថា រុស្ស៊ីនឹងគិតគូរពីការចូលរួមរបស់ទីក្រុងឡុងដ៍ក្នុងសង្គ្រាមនៅអ៊ុយក្រែន ។

មនុស្សជំនិតរបស់លោកប្រធានាធិបតី ពូទីន រូបនេះ បានសង្កត់ធ្ងន់ថា ការបាញ់មីស៊ីលទាំងនេះ គឺមិនអាចទៅរួចទេ ប្រសិនបើគ្មានអ្នកជំនាញអង់គ្លេសនៅពីក្រោយ ។ យើងដឹងអំពីរឿងនេះ យើងដឹងច្បាស់ ហើយយើងនឹងគិតគូរអំពីវា ។

លោកបន្ថែមថា ដើម្បីទប់ស្កាត់សកម្មភាពព្រៃផ្សៃបែបនេះរបស់របបអ៊ុយក្រែន គោលដៅធំមួយនៃប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ី ដែលកំពុងបន្ត នោះគឺការបំផ្លាញសមត្ថភាពយោធាអ៊ុយក្រែន ។

មកទល់ពេលនេះ មិនទាន់មានការអត្ថាធិប្បាយពីអង់គ្លេសនៅឡើយទេ ទោះបីជារុស្ស៊ីបាននិយាយម្តងហើយម្តងទៀតថា អ៊ុយក្រែនត្រូវការជំនាញរបស់ប្រទេសលោកខាងលិច និងទិន្នន័យគោលដៅ ព្រមទាំងរូបភាពផ្កាយរណបដែលផ្គត់ផ្គង់ដោយលោកខាងលិច ដើម្បីអាចបាញ់មីស៊ីលទំនើបៗចូលទៅជ្រៅក្នុងប្រទេសរុស្ស៊ីក៏ដោយ ៕

ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា