ត្រឹមពេល ៥ ខែ អាមេរិក មានបំណុលរហូតដល់ ១ ទ្រីលានដុល្លារ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ត្រឹមពេល ៥ ខែ អាមេរិក មានបំណុលរហូតដល់ ១ ទ្រីលានដុល្លារ

ត្រឹមពេល ៥ ខែ អាមេរិក មានបំណុលរហូតដល់ ១ ទ្រីលានដុល្លារ

វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិកបានជាប់បំណុលដល់ទៅ ១ ទ្រីលានដុល្លារ ក្នុងរយៈពេល ៥ ខែ ពោលរាប់ចាប់តាំងពីខែតុលាឆ្នាំមុនមក ។ នេះបើតាមរបាយការណ៍របស់ការិយាល័យថវិកាសភា ហៅកាត់ CBO ។

Advertisement

ក្នុងចំណោមកត្តា ដែលរួមចំណែកជំរុញកំណើនបំណុលសរុបរបស់ប្រទេសមហាអំណាចពិភពលោកមួយនេះ រួមមានការបង់ការប្រាក់ដ៏ខ្ពស់ ដើម្បីបន្ធូរបន្ថយបន្ទុកបំណុលសាធារណៈ និងការកើនឡើងការចំណាយរបស់រដ្ឋាភិបាលសហព័ន្ធទៅលើប្រតិបត្តិការនានា ជាពិសេសការចំណាយរបស់ក្រសួងសង្គ្រាមអាមេរិក ។

ជាមួយគ្នានេះ ក្រសួងហិរញ្ញវត្ថុអាមេរិក ក៏បានចំណាយលុយសរុបរហូតដល់ ៤៣៣ ពាន់លានដុល្លារផងដែរ ដើម្បីបន្ធូរបន្ថយបន្ទុកបំណុលសាធារណៈ ដែលឥឡូវនេះឈានដល់ជិត ៣៩ ទ្រីលានដុល្លារ ។

ឆ្លើយតបវិបត្តិបំណុលអាមេរិក លោកស្រី Maya MacGuineas ប្រធានគណៈកម្មាធិការទទួលបន្ទុកថវិកាសហព័ន្ធ ហៅកាត់ (CRFB) បានអំពាវនាវដល់អ្នករៀបចំគោលនយោបាយសេដ្ឋកិច្ច ឱ្យកាត់បន្ថយឱនភាព ដោយលោកស្រីស្នើឱ្យមានសមាមាត្រឱនភាព ទៅនឹងផលិតផលក្នុងស្រុកសរុប ៣% ។

ការបញ្ចេញរបាយការណ៍នេះធ្វើឡើង ចំពេលដែលរដ្ឋបាលលោកប្រធានាធិបតី Donald Trump បានចាយលុយដល់ទៅ ១១.៣ ពាន់លានដុល្លារក្នុងពេលត្រឹមតែ ៦ ថ្ងៃប៉ុណ្ណោះ សម្រាប់ការធ្វើសង្គ្រាមវាយបំបាក់អំណាចយោធារបស់អ៊ីរ៉ង់ នៅតំបន់មជ្ឈិមបូព៌ា ។

បើតាម RT, ដើម្បីអាចបន្តសង្គ្រាមអ៊ីរ៉ង់តទៅមុខទៀត សេតវិមានគ្រោងដាក់សំណើទៅកាន់សភាអាមេរិកឆាប់ៗនេះ ដើម្បីស្នើសុំកញ្ចប់ថវិកាបន្ថែមដល់ទៅ ៥០ ពាន់លានដុល្លារ ។

ជាមួយគ្នានេះ បក្សប្រជាធិបតេយ្យបានសម្តែងការព្រួយបារម្ភខ្លាំង អំពីកង្វះគោលបំណងច្បាស់លាស់ ក្នុងយុទ្ធនាការយោធារបស់លោក Trump ប្រឆាំងនឹងអ៊ីរ៉ង់ ។

បើតាម Politico, មន្ទីរបញ្ចកោណរំពឹងថា សង្គ្រាមអ៊ីរ៉ង់ អាចនឹងចាយពេល ១០០ថ្ងៃទៀត ឬរហូតដល់ខែកញ្ញា ខណៈការអះអាងនេះ ផ្ទុយគ្នាឆ្ងាយ ពីពេលវេលាកំណត់ដំបូងរបស់លោកប្រធានាធិបតី Donald Trump ដោយអះអាងថា ប្រើពេលត្រឹមតែ ៤ សប្តាហ៍ប៉ុណ្ណោះ៕

ប្រភព ៖ RT ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា