លោក Trump ប្តេជ្ញាកម្ទេចប្លុកឧស្ម័នអ៊ីរ៉ង់ បើ រោងចក្រនៅកាតា រងការវាយប្រហារម្តងទៀត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក Trump ប្តេជ្ញាកម្ទេចប្លុកឧស្ម័នអ៊ីរ៉ង់ បើ រោងចក្រនៅកាតា រងការវាយប្រហារម្តងទៀត

លោក Trump ប្តេជ្ញាកម្ទេចប្លុកឧស្ម័នអ៊ីរ៉ង់ បើ រោងចក្រនៅកាតា រងការវាយប្រហារម្តងទៀត

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធ បានគំរាម កម្ទេចទីតាំងឧស្ម័ន South Pars ដ៏សំខាន់របស់អ៊ីរ៉ង់ ប្រសិនបើមានការវាយប្រហារ បន្ថែមទៀត ប្រឆាំងនឹងរោងចក្រឧស្ម័នដ៏សំខាន់ របស់ប្រទេសកាតា។

Advertisement

លោក Trump បានបញ្ជាក់ នៅលើវេទិកា Truth Social របស់លោក ឲ្យដឹងថា អ៊ីស្រាអែលបានវាយលុកតំបន់ឧស្ម័ន South Pars របស់អ៊ីរ៉ង់ ប៉ុន្តែ សហរដ្ឋអាមេរិក “មិនបានដឹងអ្វីសោះ” ចំពោះការវាយប្រហារនេះ។ ការណ៍នេះ បែរជាបានជំរុញឱ្យ អ៊ីរ៉ង់ បើកការវាយប្រហារ លើរោងចក្រឧស្ម័ន Ras Laffan របស់ប្រទេសកាតា សងសឹក ទៅវិញ។

ជុំវិញចំណុចនេះ លោក ប្រធានាធិបតីអាមេរិក វ័យ៧៩ឆ្នាំ រូបនេះ សន្យាថា គ្មានការវាយប្រហារថ្មីទៀត នឹងត្រូវធ្វើឡើងដោយអ៊ីស្រាអែល ទៅលើទីតាំងឧស្ម័ន South Pars របស់អ៊ីរ៉ង់ ដ៏មានសារៈសំខាន់ និងមានតម្លៃបំផុត នេះទេ កុំឲ្យតែ អ៊ីរ៉ង់ ហ៊ានតែវាយប្រហារ ដូចករណី កាតា ជាថ្មីទៀត ហើយ លើកនេះ បើ អ៊ីរ៉ង់ គឃ្លើន អាមេរិកនឹងកម្ទេច ទីតាំងឧស្ម័ន South Pars ឲ្យខ្ទេច គ្មានសល់៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា