បារាំង បង្អួតនាវាផ្ទុកយន្តហោះដើរដោយថាមពលនុយក្លេអ៊ែរធំបំផុតនៅអឺរ៉ុប | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
បារាំង បង្អួតនាវាផ្ទុកយន្តហោះដើរដោយថាមពលនុយក្លេអ៊ែរធំបំផុតនៅអឺរ៉ុប

បារាំង បង្អួតនាវាផ្ទុកយន្តហោះដើរដោយថាមពលនុយក្លេអ៊ែរធំបំផុតនៅអឺរ៉ុប

ប៉ារីស ៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron កាលពីថ្ងៃព្រហស្បតិ៍បានបង្អួតនាវាផ្ទុកយន្តហោះដើរដោយថាមពលនុយក្លេអ៊ែរដ៏ធំសម្បើមមួយប្រចាំនៅទ្វីបអឺរ៉ុប និងជាជំនាន់ចុងក្រោយបង្អស់របស់ខ្លួន ។

Advertisement

លោក Macron បានដាក់ឈ្មោះឱ្យនាវាផ្ទុកយន្តហោះចម្បាំងថ្មីនេះថា France Libre ដើម្បីឧទ្ធិសដល់ចលនាតស៊ូរំដោះប្រទេសបារាំង នាជំនាន់សង្គ្រាមលោកលើកទី២ ។

បើតាម Interesting Engineering, នាវា France Libre មានប្រវែង ៣១០ ម៉ែត្រ និងទម្ងន់ប្រហែល ៧ ម៉ឺន ៨ ពាន់តោន ។ វាមានសមត្ថភាពអាចផ្ទុកយន្តហោះចម្បាំងចំនួន ៤០ គ្រឿង ជាមួយនឹងក្រុមនាវិកប្រមាណ ២ ពាន់នាក់ ។

នាវានេះធ្វើដំណើរក្នុងល្បឿនលឿនជាងនាវាផ្ទុកយន្តហោះចម្បាំងចាស់ Charles de Gaulle ដល់ទៅជិត ២ ដង ។ ជាមួយគ្នានេះ នាវា France Libre មានកាណុងកាំភ្លើងធំស្វ័យប្រតិកម្មចំនួន ៣ កន្លែង ខណៈនាវាផ្ទុកយន្តហោះចម្បាំងសព្វថ្ងៃ មានត្រឹមតែ ២ កន្លែងប៉ុណ្ណោះ ។

វាក៏ត្រូវបានបំពាក់ដោយគ្រឿងសព្វាវុធច្រើនជាងមុនផងដែរ រួមទាំងយន្តហោះដ្រូនចម្បាំង ដ្រូនដឹកជញ្ជូនគ្រាប់ និងដ្រូនស៊ើបការណ៍ ក៏ដូចជាអាវុធនុយក្លេអ៊ែរ ។

បើតាម AP, លោក Macron បានបើកភ្លើងបៃតងឱ្យសាងសង់នាវា France Libre ក្នុងខែធ្នូ ឆ្នាំ២០២៥ ដោយចំណាយលុយរហូតដល់ ១១ ពាន់ ៥០០ លានដុល្លារ ខណៈគេរំពឹងថា នាវាផ្ទុកយន្តហោះដើរដោយថាមពលនុយក្លេអ៊ែរនេះ នឹងចូលបម្រើការងារនៅឆ្នាំ ២០៣៨ ។

ក្រៅពីប្រទេសបារាំង, សហរដ្ឋអាមេរិកក៏នាវាដើរដោយថាមពលនុយក្លេអ៊ែរផងដែរ ក្នុងនោះអាមេរិកមានច្រើនជាងគេរហូតដល់ ១១ គ្រឿង ៕

ប្រភព ៖ AP និង Interesting engineering ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា