វៀតណាម-រុស្ស៊ី ត្រៀមចុះកិច្ចព្រមព្រៀង ប្រេង, ឧស្ម័ន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
វៀតណាម-រុស្ស៊ី ត្រៀមចុះកិច្ចព្រមព្រៀង ប្រេង, ឧស្ម័ន

វៀតណាម-រុស្ស៊ី ត្រៀមចុះកិច្ចព្រមព្រៀង ប្រេង, ឧស្ម័ន

ហាណូយ ៖ ទីក្រុង ហាណូយ បានឲ្យដឹងថា កាលពីថ្ងៃអាទិត្យ នាយករដ្ឋមន្ត្រីវៀតណាម បានចេញទៅបំពេញដំណើរទស្សនកិច្ច ជាផ្លូវការ នៅប្រទេសរុស្ស៊ី ខណៈដែលប្រទេសទាំងពីរ នឹងចុះហត្ថលេខា លើកិច្ចព្រមព្រៀងជាច្រើន រួមទាំង កិច្ចសហប្រតិបត្តិការ លើវិស័យប្រេង និងឧស្ម័នផងដែរ។

Advertisement

ដំណើរ របស់នាយករដ្ឋមន្ត្រី Pham Minh Chinh ទៅកាន់ប្រទេសផលិតប្រេងដ៏សំខាន់ ចាប់ពីថ្ងៃអាទិត្យ ដល់ ថ្ងៃពុធ លើកនេះ បានកើតឡើង នៅពេលដែលវៀតណាមស្វែងរកការបង្កើនទុនបម្រុងប្រេងឥន្ធនៈរបស់ខ្លួន ចំពេលមានការរំខានការផ្គត់ផ្គង់ជាសកល ដោយសារសង្គ្រាម នៅមជ្ឈិមបូព៌ា។

រដ្ឋាភិបាលវៀតណាមបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអាទិត្យថា ដំណើរទស្សនកិច្ចរបស់លោកនឹងផ្តោតលើការធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយរុស្ស៊ី និងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ការវិនិយោគ និងថាមពល។

សេចក្តីថ្លែងការណ៍មួយទៀត ពីទីក្រុងហាណូយ បាននិយាយ កាលពីថ្ងៃសៅរ៍ថា «ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ កិច្ចព្រមព្រៀងសំខាន់ៗ ជាបន្តបន្ទាប់ ទាក់ទងនឹងគម្រោងរោងចក្រថាមពលនុយក្លេអ៊ែរ ក៏ដូចជា កិច្ចសហប្រតិបត្តិការលើវិស័យថាមពល និងប្រេង និងឧស្ម័ននឹងត្រូវបានចុះហត្ថលេខា» ។

ប្រភពបានបន្ថែមថា «កិច្ចសហប្រតិបត្តិការលើថាមពលប្រេង និងឧស្ម័ន នឹងត្រូវបានពង្រឹង លើគ្រប់វិស័យ ពាណិជ្ជកម្ម ការរុករក ការទាញយក និងបណ្តុះបណ្តាលធនធានមនុស្ស»៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា