លោក Starmer ៖ អ៊ីរ៉ង់ មិនបានតម្រង់មីស៊ីលចម្ងាយឆ្ងាយសំដៅលើ អង់គ្លេស ទេ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក Starmer ៖ អ៊ីរ៉ង់ មិនបានតម្រង់មីស៊ីលចម្ងាយឆ្ងាយសំដៅលើ អង់គ្លេស ទេ

លោក Starmer ៖ អ៊ីរ៉ង់ មិនបានតម្រង់មីស៊ីលចម្ងាយឆ្ងាយសំដៅលើ អង់គ្លេស ទេ

ឡុងដ៍ ៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បានចេញមុខថ្លែងបន្ធូរបន្ថយការព្រួយបារម្ភថា ប្រទេសអ៊ីរ៉ង់មិនបានកំណត់គោលដៅបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយតម្រង់មកកាន់ទឹកដីចក្រភពអង់គ្លេសទេ ប៉ុន្តែលោកបានសង្កត់ធ្ងន់លើតម្រូវការការការពារផលប្រយោជន៍របស់ទីក្រុងឡុងដ៍ និងជៀសវាងដុតបញ្ឆេះភាពតានតឹងថែមទៀតក្នុងសង្គ្រាមមជ្ឈិមបូព៌ា ។

Advertisement

ការអះអាងបែបនេះរបស់លោក Starmer ធ្វើឡើងបន្ទាប់ពីមានសេចក្ដីរាយការណ៍កាលពីចុងសប្ដាហ៍ថា អ៊ីរ៉ង់បានបាញ់មីស៊ីលបាលិស្ទីករយៈចម្ងាយឆ្ងាយចំនួន ២ គ្រាប់លើមូលដ្ឋានយោធាអាមេរិក-អង់គ្លេស Diego Garcia ក្នុងតំបន់ Chagos Archipelago ។

បើតាម The Guardian, លោកនាយករដ្ឋមន្រ្តី Starmer បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃ ចន្ទ ថា អង់គ្លេសបានធ្វើការវាយតម្លៃគ្រប់ពេល ដើម្បីរក្សាសុវត្ថិភាព ហើយមិនមានការចង្អុលបង្ហាញថា អង់គ្លេសត្រូវបានកំណត់គោលដៅនៃការបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយរបស់អ៊ីរ៉ង់នោះទេ ។

យោងតាមស៊ីនហួរ, មេដឹកនាំអង់គ្លេសរូបនេះ ក៏បានសង្កត់ធ្ងន់ដែរថា ការប៉ុនប៉ងណាមួយដើម្បីបើកច្រកសមុទ្រ Hormuz ឡើងវិញ តម្រូវឱ្យមានការពិចារណាយ៉ាងប្រុងប្រយ័ត្ន ទើបអាចឈានដល់ផែនការដែលអាចសម្រេចបាន ។

លោកថា អាទិភាពដំបូងរបស់លោក គឺការពារផលប្រយោជន៍របស់អង់គ្លេស និងកាត់បន្ថយភាពតានតឹង ហើយរដ្ឋាភិបាលនឹងពិភាក្សារាល់លទ្ធភាពដែលអាចធ្វើទៅបាន ដើម្បីដោះស្រាយសម្ពាធថ្លៃដើមដែលកើតឡើងពីសង្គ្រាមរវាងសហរដ្ឋអាមេរិក-អ៊ីស្រាអែលជាមួយអ៊ីរ៉ង់ ៕

ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា