រុស្ស៊ី ៖ ច្រកសមុទ្រ Hormuz នឹងមានស្ថិរភាពវិញ ដរាបណាសង្គ្រាមអ៊ីរ៉ង់បញ្ចប់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រុស្ស៊ី ៖ ច្រកសមុទ្រ Hormuz នឹងមានស្ថិរភាពវិញ ដរាបណាសង្គ្រាមអ៊ីរ៉ង់បញ្ចប់

រុស្ស៊ី ៖ ច្រកសមុទ្រ Hormuz នឹងមានស្ថិរភាពវិញ ដរាបណាសង្គ្រាមអ៊ីរ៉ង់បញ្ចប់

មូស្គូ ៖ អនុប្រមុខការទូតរុស្ស៊ីបានសង្កត់ធ្ងន់ថា ស្ថានភាពនៅច្រកសមុទ្រ Hormuz នឹងវិលទៅរកស្ថិរភាពឡើងវិញ លុះត្រាតែភ្លើងសង្គ្រាមនៅមជ្ឈិមបូព៌ា ដែលដុតបញ្ឆេះឡើងដោយសារសហរដ្ឋអាមេរិក រួមដៃជាមួយអ៊ីស្រាអែលវាយប្រហារប្រឆាំងនឹងអ៊ីរ៉ង់ ត្រូវបានពន្លត់ទាំងស្រុង ។

Advertisement

អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Andrei Rudenko បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃ ចន្ទ ថា អ្វីដែលកំពុងកើតឡើងនៅច្រកសមុទ្រ Hormuz គឺជាផលវិបាកផ្ទាល់ បង្កឡើងពីទង្វើវាយប្រហារខុសច្បាប់នេះ ។

ប៉ុន្តែលោកជឿជាក់ថា នៅពេលដែលសង្រ្គាមនេះត្រូវបានបញ្ឈប់ នោះស្ថានភាពនៅច្រកសមុទ្រ Hormuz ដែលជាផ្លូវទឹកដ៏សំខាន់មួយ រ៉ាប់រងប្រហែល១ភាគ៥នៃការដឹកជញ្ជូនប្រេងរបស់ពិភពលោក នឹងវិលមករកប្រក្រតីភាពឡើងវិញ ។

ជុំវិញការសម្លុតគំរាមរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ដែលថា នឹងវាយប្រហារលើទីតាំងថាមពលរបស់អ៊ីរ៉ង់ លោក Rudenko បានរំពឹងថា រោងចក្រថាមពលនុយក្លេអ៊ែរ Bushehr របស់អ៊ីរ៉ង់ នឹងមិនត្រូវបានដាក់បញ្ចូលក្នុងបញ្ជីគោលដៅទាំងនេះឡើយ ព្រោះផលវិបាកនោះ នឹងក្លាយជាគ្រោះមហន្តរាយសម្រាប់មនុស្សគ្រប់គ្នា ។

បើតាមទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ, រោងចក្រ Bushehr គឺជាទីតាំងផ្ទុកសារធាតុនុយក្លេអ៊ែររាប់ពាន់គីឡូក្រាមរបស់ប្រទេសអ៊ីរ៉ង់ ។ ដូច្នេះប្រសិនបើមានការវាយប្រហារណាមួយប៉ះផ្ទាល់ដល់រោងចក្រថាមពលនុយក្លេអ៊ែរនេះ នោះវានឹងអាចបណ្តាលឱ្យមានការបញ្ចេញសារធាតុវិទ្យុសកម្មកម្រិតខ្ពស់រីកសាយភាយពាសពេញបរិយាកាស ។

យោងតាមស៊ីនហួរ, សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ធ្លាប់បានវាយប្រហារតាមអាកាសចំនួនពីរលើក លើរោងចក្រនុយក្លេអ៊ែរ Natanz កាលពីថ្ងៃទី១ ខែមីនា និង បានវាយប្រហារអគារមួយក្នុងបរិវេណរោងចក្រនុយក្លេអ៊ែរ Bushehr កាលពីថ្ងៃទី១៧ ខែមីនា ហើយបានបើកការវាយប្រហារមួយលើកទៀតលើរោងចក្រចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម Natanz កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ ៕

ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា