អាមេរិក ពិចារណាបញ្ជូនទ័ពជើងគោក ១ ម៉ឺននាក់ទៅមជ្ឈិមបូព៌ា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាមេរិក ពិចារណាបញ្ជូនទ័ពជើងគោក ១ ម៉ឺននាក់ទៅមជ្ឈិមបូព៌ា

អាមេរិក ពិចារណាបញ្ជូនទ័ពជើងគោក ១ ម៉ឺននាក់ទៅមជ្ឈិមបូព៌ា

វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិកកំពុងពិចារណាបញ្ជូនកងទ័ពជើងគោកចំនួន ១ ម៉ឺននាក់ទៅកាន់តំបន់មជ្ឈិមបូព៌ា ដើម្បីពង្រីកជម្រើសយោធាដល់លោកប្រធានាធិបតី Donald Trump សម្រាប់ប្រតិបត្តិការប្រឆាំងនឹងអ៊ីរ៉ង់ ។ នេះបើតាមកាសែត The Wall Street Journal ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ។

Advertisement

ការពិចារណានេះកើតមានឡើង ចំពេលដែលអ៊ីរ៉ង់ប្រកាសកែនទ័ពជាង ១ លាននាក់ និងស្របពេលដែលលោក Trump ប្រកាសបន្តផ្អាកវាយប្រហារលើរោងចក្រថាមពលអ៊ីរ៉ង់ចំនួន ១០ ថ្ងៃទៀត ។

បើតាម RT, ប្រសិនបើការដាក់ពង្រាយថ្មីនេះត្រូវបានអនុម័តមែននោះ វត្តមានយោធារបស់អាមេរិកនៅតំបន់មជ្ឈិមបូព៌ានឹងកើនឡើងដល់រាប់ពាន់នាក់ ។

យ៉ាងណា រហូតមកដល់ពេលនេះ ការដាក់ពង្រាយកងទ័ពជើងគោកណាមួយ មិនទាន់ត្រូវបានធ្វើឡើងនៅឡើយទេ ។

បច្ចុប្បន្ន វត្តមានយោធាអាមេរិកនៅតំបន់មជ្ឈិមបូព៌ា រួមមានទាហានឆ័ត្រយោងប្រហែល ២ ពាន់ទៅ ៣ ពាន់នាក់, កងម៉ារីនពី ៤ ពាន់ ៥០០ ទៅ ៥ ពាន់នាក់ ។

សហរដ្ឋអាមេរិកបានប្រកៀស្មារជាមួយអ៊ីស្រាអែល បើកការវាយប្រហារទ្រង់ទ្រាយធំលើអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ក្រោយមើលឃើញថា កិច្ចចរចាអំពីកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេហេរ៉ង់ បរាជ័យមិនអាចសម្រេចបានកិច្ចព្រមព្រៀង ។

ភ្លើងសង្រ្គាមដែលអូសបន្លាយពេលជិត ៤ សប្ដាហ៍មកនេះ កំពុងដុតរោលទូទាំងតំបន់មជ្ឈិមបូព៌ា ដោយបានសម្លាប់មនុស្សរាប់ពាន់នាក់ និងបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចពិភពលោក ជាពិសេសការកើនឡើងតម្លៃថាមពលឡើងថ្លៃកប់ពពក ដែលនាំឱ្យមានការព្រួយបារម្ភ ជុំវិញការហក់ឡើងខ្លាំងអតិផរណាជាសកលផងដែរ ៕

ប្រភព ៖ RT និង Wall Street Journal ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា