ម៉ាឡេស៊ី នឹងបិទសាលារៀន ប្រសិនបើសីតុណ្ហភាពហក់ឡើងខ្ពស់ជាប់ៗគ្នា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ម៉ាឡេស៊ី នឹងបិទសាលារៀន ប្រសិនបើសីតុណ្ហភាពហក់ឡើងខ្ពស់ជាប់ៗគ្នា

ម៉ាឡេស៊ី នឹងបិទសាលារៀន ប្រសិនបើសីតុណ្ហភាពហក់ឡើងខ្ពស់ជាប់ៗគ្នា

គូឡាឡាំពួរ ៖ សាលារៀននៅក្នុងប្រទេសម៉ាឡេស៊ី នឹងបិទទ្វារបណ្តោះអាសន្ន ប្រសិនបើសីតុណ្ហភាពហក់ឡើងលើសពី ៣៧ អង្សាសេរយៈពេលបីថ្ងៃជាប់ៗគ្នា ។

Advertisement

អនុរដ្ឋមន្ត្រីក្រសួងអប់រំម៉ាឡេស៊ី លោក Wong Kah Woh បានប្រាប់សន្និសីទសារព័ត៌មានកាលពីថ្ងៃ សុក្រ ថា វិធានការនេះ គឺជាផ្នែកមួយនៃគោលការណ៍ណែនាំ ដែលកំណត់ដោយក្រសួងអប់រំ ចាប់តាំងពីឆ្នាំ ២០២៣ ហើយអាចត្រូវបានអនុវត្ត ប្រសិនបើស្ថានភាពក្តៅ និងស្ងួតកាន់តែអាក្រក់ទៅៗ ។

លោកថា សកម្មភាពក្រៅសាលាក៏ត្រូវតែផ្អាកផងដែរ ប្រសិនបើសីតុណ្ហភាពហក់ឡើងនៅចន្លោះពី ៣៥ ទៅ ៣៧ អង្សាសេរយៈពេលបីថ្ងៃជាប់ៗគ្នា រួមទាំងការរត់ទូទាំងប្រទេស ការបោះតង់ ការហ្វឹកហាត់ និងសកម្មភាពក្រៅផ្ទះផ្សេងទៀត ។

បន្ថែមលើនេះ ក្រសួងក៏បានណែនាំអ្នកគ្រប់គ្រងអប់រំទាំងអស់ ឱ្យតាមដានកម្រិតសីតុណ្ហភាពប្រចាំថ្ងៃនៅតាមសាលារៀន និងនៅក្នុងស្រុករៀងៗខ្លួនផងដែរ ។

បើតាមស៊ីនហួរ, សីតុណ្ហភាពខ្ពស់ជាប់លាប់ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ បានជំរុញឱ្យនាយកដ្ឋានឧតុនិយមម៉ាឡេស៊ី ចេញការព្រមានគ្របដណ្តប់លើតំបន់ជាច្រើននៅឧបទ្វីបម៉ាឡេស៊ី ។

យោងតាមក្រសួងឧតុនិយមម៉ាឡេស៊ី, សីតុណ្ហភាពក្តៅខ្លាំង ត្រូវបានរំពឹងថា នឹងបន្តកើតមានរហូតដល់ខែមិថុនាខាងមុខ នៅពេលដែលរដូវខ្យល់មូសុងនិរតីចាប់ផ្តើម ។

បើតាម Straits Times, គិតត្រឹមថ្ងៃទី២៥ ខែមីនា ក្រសួងសុខាភិបាលម៉ាឡេស៊ី បានរាយការណ៍ពីការស្លាប់របស់កុមារម្នាក់ ដោយសារជំងឺដាច់សរសៃឈាមក្នុងខួរក្បាល ពាក់ពន្ធ័នឹងកំដៅ ៕

ប្រភព ៖ ស៊ីនហួរ និង Straits Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា