អេហ្ស៊ីប ថា មានតែលោក ត្រាំ ម្នាក់គត់ អាចបញ្ចប់សង្គ្រាមអ៊ីរ៉ង់បាន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អេហ្ស៊ីប ថា មានតែលោក ត្រាំ ម្នាក់គត់ អាចបញ្ចប់សង្គ្រាមអ៊ីរ៉ង់បាន

អេហ្ស៊ីប ថា មានតែលោក ត្រាំ ម្នាក់គត់ អាចបញ្ចប់សង្គ្រាមអ៊ីរ៉ង់បាន

គែរ ៖ មេដឹកនាំអេហ្ស៊ីបបានអះអាងថា មានតែលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ម្នាក់គត់ ទើបអាចបញ្ចប់សង្គ្រាមអ៊ីរ៉ង់បាន ហើយថែមទាំងបានព្រមានថា តម្លៃប្រេងនឹងឡើងលើសពី ២០០ ដុល្លារក្នុងមួយបារ៉ែល ។

Advertisement

ប្រធានាធិបតីអេហ្ស៊ីប លោក អាប់ឌែល ហ្វាដតា អាល់ស៊ីស៊ី បានថ្លែងក្នុងសន្និសីទ Egypt Energy Show 2026 នៅទីក្រុងគែរ កាលពីថ្ងៃ ចន្ទ ថា ខ្ញុំសូមប្រាប់លោកប្រធានាធិបតី ត្រាំ ថា គ្មាននរណាម្នាក់អាចបញ្ឈប់សង្គ្រាមនៅក្នុងតំបន់របស់យើង គឺនៅឈូងសមុទ្របានទេ ក្រៅពីលោកតែម្នាក់គត់ ។ ដូច្នេះសូមលោកប្រធានាធិបតី… ជួយយើងបញ្ឈប់សង្គ្រាមនេះ ព្រោះលោកមានសមត្ថភាពធ្វើដូច្នេះបាន ។

ទន្ទឹមគ្នា លោកប្រធានាធិបតី ស៊ីស៊ី បានសង្កត់ធ្ងន់ថា សង្គ្រាមនេះនឹងបង្កផលប៉ះពាល់ធំៗចំនួនពីរយ៉ាង គឺកង្វះខាតការផ្គត់ផ្គង់ និងការកើនឡើងតម្លៃប្រេងសកល ព្រោះការកំណត់គោលដៅលើរោងចក្រថាមពល មិនថា រោងចក្រផលិត ឬរោងចក្រចម្រាញ់ប្រេងនោះទេ នឹងមានផលវិបាកធ្ងន់ធ្ងរដល់សេដ្ឋកិច្ចពិភពលោក និងតម្លៃប្រេងឥន្ធនៈ ។

បើតាមមេដឹកនាំអេហ្ស៊ីបមានវ័យ ៧២ ឆ្នាំរូបនេះ ប្រទេសអ្នកមានប្រហែលជាអាចទទួលយកបញ្ហានេះបាន ប៉ុន្តែសម្រាប់ប្រទេសសេដ្ឋកិច្ចដែលមានប្រាក់ចំណូលមធ្យម និងមានសេដ្ឋកិច្ចផុយស្រួយ សង្គ្រាមនេះអាចមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ស្ថិរភាពរបស់ប្រទេសពួកគេ ។

យោងតាម Straits Times, អេហ្ស៊ីបដែលទទួលបានជំនួយយោធា និងការគាំទ្រពីប្រទេសអ្នកមាននៅឈូងសមុទ្រជាយូរមកហើយនោះ ក៏បានប្រកាសថ្កោលទោសការវាយប្រហាររបស់អ៊ីរ៉ង់លើរដ្ឋអារ៉ាប់នៅឈូងសមុទ្រ និងបានជំរុញឱ្យមានកិច្ចខិតខំប្រឹងប្រែងផ្នែកការទូត ដើម្បីជៀសវាងសង្គ្រាមក្នុងតំបន់រីកធំកាន់តែទូលំទូលាយ ៕

ប្រភព ៖ Straits Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា