ជប៉ុន ពង្រាយមីស៊ីល និងគ្រាប់ផ្លោងល្បឿនលឿនផលិតក្នុងស្រុកជាលើកដំបូង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ជប៉ុន ពង្រាយមីស៊ីល និងគ្រាប់ផ្លោងល្បឿនលឿនផលិតក្នុងស្រុកជាលើកដំបូង

ជប៉ុន ពង្រាយមីស៊ីល និងគ្រាប់ផ្លោងល្បឿនលឿនផលិតក្នុងស្រុកជាលើកដំបូង

តូក្យូ ៖ ប្រទេសជប៉ុនបានដាក់ពង្រាយមីស៊ីល និងគ្រាប់ផ្លោងមានល្បឿនលឿនប្រភេទថ្មីដែលផលិតក្នុងស្រុកជាលើកដំបូង ទៅកាន់មូលដ្ឋានយោធាចំនួន ២ កន្លែង ដើម្បីបង្កើនសមត្ថភាពវាយបកប្រឆាំងសត្រូវ ក្នុងករណីសង្គ្រាមផ្ទុះឡើង ។

Advertisement

បើតាមក្រសួងការពារជាតិជប៉ុន, មីស៊ីលផលិតក្នុងស្រុកនេះជាប្រភេទថ្មី Type 12 ត្រូវបានបំពាក់ទៅដល់ជំរំកងកម្លាំងស្វ័យការពារ Kengun កាលពីថ្ងៃចន្ទ ។ មីស៊ីល Type 12 អាចហោះហើរក្នុងចម្ងាយប្រហែល ១ ពាន់គីឡូម៉ែត្រ និងជាមីស៊ីលអាចបាញ់ចេញពីដីគោកទៅនាវាក្នុងដែនសមុទ្រ ។

ចំណែកគ្រប់ផ្លោងល្បឿនលឿនប្រភេទថ្មីរបស់ជប៉ុនមានឈ្មោះ HVGP ។ វាត្រូវបានបំពាក់ទៅដល់ជំរំទ័ព Fuji កាលពីថ្ងៃចន្ទដូចគ្នា ។ គ្រាប់ផ្លោងនេះអាចបាញ់ចេញពីដីគោក ហើយធ្វើដំណើររាប់រយគីឡូម៉ែត្រក្នុងល្បឿនលឿនជាងសំឡេង ជាពិសេសវាអាចហោះហើរក្នុងគន្លងមិនទៀងទាត់ ដែលធ្វើឱ្យប្រព័ន្ធខែលការពារដែនអាកាសរបស់សត្រូវ ពិបាកស្ទាក់ចាប់ ។

បើតាម Japan Times, ការដាក់ពង្រាយមីស៊ីលនៅជំរំទាំងពីរនេះរបស់ជប៉ុន ធ្វើឡើងស្របពេលដែលប្រទេសចិន ត្រូវបានគេជឿថា មានមីស៊ីលបាញ់ចេញពីដីគោកជិត ២ ពាន់គ្រាប់ ដែលអាចបាញ់បានចម្ងាយពី ១ ពាន់ទៅ ៥ ពាន់ ៥០០ គីឡូម៉ែត្រ ច្រើនជាងទាំងជប៉ុន និងសហរដ្ឋអាមេរិក ។

រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Shinjiro Koizumi និយាយថា នេះគឺជាគំនិតផ្តួចផ្តើមដ៏សំខាន់បំផុត សម្រាប់ការពង្រឹងសមត្ថភាពទប់ស្កាត់ និងវាយបករបស់ជប៉ុន ខណៈដែលប្រទេសជាតិកំពុងប្រឈមមុខនឹងបរិយាកាសសន្តិសុខដ៏ផុយស្រួយ និងស្មុគស្មាញបំផុត ចាប់តាំងពីចុងបញ្ចប់នៃសង្គ្រាមលោកលើកទី ២ ៕

ប្រភព ៖ Japan Times និង Kyodo ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា