ចិន សង្ស័យ ជប៉ុន ផលិតក្បាលគ្រាប់នុយក្លេអ៊ែរ បានច្រើនជាង រុស្ស៊ី និង អាមេរិក ទៅទៀត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ចិន សង្ស័យ ជប៉ុន ផលិតក្បាលគ្រាប់នុយក្លេអ៊ែរ បានច្រើនជាង រុស្ស៊ី និង អាមេរិក ទៅទៀត

ចិន សង្ស័យ ជប៉ុន ផលិតក្បាលគ្រាប់នុយក្លេអ៊ែរ បានច្រើនជាង រុស្ស៊ី និង អាមេរិក ទៅទៀត

បរទេស ៖ ចិន ដាក់ការសង្ស័យថា ប្រទេសក្បែរខាង ជប៉ុន កំពុងសំងំផលិតក្បាលគ្រាប់នុយក្លេអ៊ែរ បានរហូតដល់ ចំនួន៥ពាន់៥០០គ្រាប់ ដោយខ្លួនចាត់ទុកថា ជារឿងគួរឲ្យភ្ញាក់ផ្អើល និង ប្រកបដោយគ្រោះថ្នាក់ ដល់សន្តិសុខ នៅក្នុងតំបន់ទាំងមូល។ នេះបើតាមសេចក្តីរាយការណ៍ របស់កាសែតកងទ័ពរំដោះប្រជាជនចិន PLA Daily។

Advertisement

បើជាការពិតមែន ជប៉ុន នឹងក្លាយជាប្រទេសដែលមានក្បាលគ្រាប់នុយក្លេអ៊ែរច្រើនជាងគេ លើពិភពលោក។ ក្នុងនោះ គិតត្រឹមឆ្នាំ ២០២៥ ប្រទេស រុស្ស៊ី ត្រូវបានគេប៉ាន់ប្រមាណថា មានក្បាលគ្រាប់នុយក្លេអ៊ែរ ត្រឹមប្រមាណ ៥,៤៦០ គ្រាប់, អាមេរិក មាន ៥,១៨០គ្រាប់ ខណៈដែល ប្រទេស ចិន មានចំនួន ៦០០គ្រាប់ នេះបើតាមគេហទំព័រ Statista ។

របាយការណ៍ដ៏កម្រ របស់កាសែតកងទ័ពរំដោះប្រជាជនចិន ដែលចេញផ្សាយ កាលពីថ្ងៃអង្គារ បានចោទប្រកាន់ ជប៉ុន ថា កំពុងពង្រីកឧស្សាហកម្មការពារជាតិ ឆ្លងហួសបន្ទាត់ក្រហមហើយ។ ប្រភពបញ្ជាក់ថា ជប៉ុន មានឃ្លាំងផ្ទុក វត្ថុធាតុដើមនុយក្លេអ៊ែរ Plutonium កម្រិត ៤៤.៤ តោន ដែលត្រូវបានចម្រាញ់រួចរាល់ កាលពីចុងឆ្នាំ២០២៤ ។

សេចក្តីរាយការណ៍ បានព្រមានថា នៅពេលដែល ជប៉ុន ផ្តាច់ទាំងស្រុងពីឧបសគ្គនៃគោលការណ៍ មិនរីកសាយភាយនុយក្លេអ៊ែរ ទាំងបី នោះប្រទេសមួយនេះ នឹងអាចក្លាយទៅជារដ្ឋប្រដាប់អាវុធប្រល័យលោកប្រភេទនេះ ជាក់ស្តែង ក្នុងរយៈពេលដ៏ខ្លីបំផុត។

បើតាម South China Morning Post, កាលពីឆ្នាំ២០២៥ ទីក្រុង តូក្យូ បានបែងចែកថវិកាកំណត់ត្រា ចំនួនជិត១១០លានដុល្លារអាមេរិក ដល់កម្មវិធីស្រាវជ្រាវការផ្លាស់ប្តូរបច្ចេកវិទ្យាទំនើបរបស់ខ្លួន បំប្លែងពីស៊ីវិល ទៅការប្រើប្រាស់ដើម្បីបម្រើខាងយោធាធា។ ចំណាយនេះ កើនឡើង ១៨ ដង បើប្រៀបធៀបនឹង ឆ្នាំ២០២២ ។

យ៉ាងណាមិញ ការចោទប្រកាន់នេះ បានធ្វើឡើង ស្របពេលដែល ទំនាក់ទំនង រវាងចិន និងជប៉ុន កាន់តែយ៉ាប់យ៉ឺន យ៉ាងឆាប់រហ័ស ពោលគឺចាប់តាំងពីនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi បាននិយាយ កាលពីខែវិច្ឆិកា ឆ្នាំមុន ថា ទីក្រុងតូក្យូ អាចប្រើយោធាអន្តរាគមន៍ ប្រសិនបើទីក្រុង ប៉េកាំង ហ៊ានវាយប្រហារ កោះតៃវ៉ាន់។ ការអត្ថាធិប្បាយនេះ បានធ្វើឱ្យទីក្រុងប៉េកាំង ខឹងសម្បារ នាំឲ្យមានការកាត់បន្ថយ សកម្មភាពផ្លាស់ប្តូរ ទាំងផ្នែកការទូត ព្រមទាំង ប្រជាជន និង ប្រជាជន៕

ប្រភពពី South China Morning Post, statista ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា