លោក ត្រាំ ថា អង្គការណាតូជា “ខ្លាក្រដាស” | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ត្រាំ ថា អង្គការណាតូជា “ខ្លាក្រដាស”

លោក ត្រាំ ថា អង្គការណាតូជា “ខ្លាក្រដាស”

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ កាលពីថ្ងៃពុងបានហៅអង្គការណាតូថាជា “ខ្លាក្រដាស” ដោយសារតែសម្ព័ន្ធភាពយោធាមួយនេះមិនហ៊ានចូលខ្លួនពាក់ព័ន្ធនឹងសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា ។

Advertisement

ការហៅរបស់លោក ត្រាំ កើតមានឡើង បន្ទាប់ពីសម្ព័ន្ធមិត្តអាមេរិកនៅក្នុងអង្គការណាតូមានភាពស្ទាក់ស្ទើរក្នុងការគាំទ្រឲ្យបើកច្រកសមុទ្រ Hormuz ឡើងវិញ ក្រោយពេលអ៊ីរ៉ង់ប្រកាសបិទច្រកដឹកជញ្ជូនប្រេងដ៏សំខាន់មួយនេះស្ទើរតែពេញទំហឹង ចាប់តាំងពីផ្ទុះជម្លោះកាលពីថ្ងៃទី២៨ ខែកុម្ភៈមក ។

លោក ត្រាំ និយាយថា អង្គការណាតូលែងមានអ្នកស្គាល់ទៀតហើយ ហើយពួកគេគ្រាន់តែជាខ្លាក្រដាសមួយប៉ុណ្ណោះ ។ លោកថា អាមេរិកក៏កំពុងពិចារណាយ៉ាងម៉ត់ចត់អំពីការដកខ្លួនចេញពីសម្ព័ន្ធភាពយោធាមួយនេះផងដែរ ។

នេះជាលើកទី ២ ហើយដែលលោក ត្រាំ រិះគន់អង្គការណាតូយ៉ាងចាស់ដៃបែបនេះ ។ នៅថ្ងៃទី២០ ខែមីនា លោក ត្រាំ បានហៅអង្គការណាតូថាជា «អង្គការកំសាក» ក្រោយពេលដែលសម្ព័ន្ធយោធាមួយនេះមិនចង់ជួយសហរដ្ឋអាមេរិកបើកច្រកសមុទ្រ Hormuz ឡើងវិញ ។

ក្រៅពីមិនចូលរួមក្នុងការគាំទ្រទីក្រុងវ៉ាស៊ីនតោនឲ្យបើកច្រកសមុទ្រ Hormuz ឡើងវិញហើយនោះ ប្រទេសអឺរ៉ុបមួយចំនួនក៏បានរឹតត្បិតកងទ័ពអាមេរិកមិនឲ្យប្រើប្រាស់មូលដ្ឋាននៅលើទឹកដីរបស់ពួកគេដើម្បីធ្វើប្រតិបត្តិការយោធានៅក្នុងប្រទេសអ៊ីរ៉ង់ផងដែរ ។

បើតាម Straits Times, កាលពីថ្ងៃទី៣១ ខែមីនា ប្រទេសអ៊ីតាលីបានបដិសេធមិនអនុញ្ញាតឲ្យយន្តហោះអាមេរិកចុះចតលើមូលដ្ឋានយោធារបស់ខ្លួននោះទេ ខណៈអេស្ប៉ាញក៏ធ្លាប់បានបិទដែនអាកាសរបស់ខ្លួនចំពោះយន្តហោះអាមេរិកដែលបំពេញបេសកកម្មប្រឆាំងនឹងអ៊ីរ៉ង់ផងដែរ ។

សកម្មភាពរបស់លោក ត្រាំ បង្ហាញថា សហរដ្ឋអាមេរិកលែងមើលឃើញអឺរ៉ុបជាដៃគូការពារជាតិដែលអាចទុកចិត្តបានទៀតហើយ ។ កាសែត The Telegraph កាលពីសប្តាហ៍មុនរាយការណ៍ថា លោក ត្រាំ កំពុងពិចារណាធ្វើកំណែទម្រង់អង្គការណាតូ ដើម្បីដាក់ទណ្ឌកម្មសមាជិកដែលមិនបំពេញតាមការទាមទាររបស់លោកសម្រាប់ការបង្កើនថវិកាការពារជាតិ ។

បន្ទាប់ពីសកម្មភាពនេះ ប្រមុខអង្គការណាតូលោក Mark Rutte បានប្រកាសហោះទៅកាន់សហរដ្ឋអាមេរិកក្នុងសប្ដាហ៍នេះ ដើម្បីចរចាជាមួយលោក ត្រាំ ៕

ប្រភព ៖ Telegraph – Straits Times ប្រែសម្រួល ៖ សុខ ជីវ័ន្ត – ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា