លោក ត្រាំ គំរាមផ្តាច់ជំនួយដល់ អ៊ុយក្រែន បើ អឺរ៉ុប មិនជួយអាមេរិក ធ្វើសង្គ្រាម ប្រឆាំងអ៊ីរ៉ង់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ត្រាំ គំរាមផ្តាច់ជំនួយដល់ អ៊ុយក្រែន បើ អឺរ៉ុប មិនជួយអាមេរិក ធ្វើសង្គ្រាម ប្រឆាំងអ៊ីរ៉ង់

លោក ត្រាំ គំរាមផ្តាច់ជំនួយដល់ អ៊ុយក្រែន បើ អឺរ៉ុប មិនជួយអាមេរិក ធ្វើសង្គ្រាម ប្រឆាំងអ៊ីរ៉ង់

វ៉ាស៊ីងតោន ៖ ប្រធានាធិបតីសហរដឋអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធបានគំរាមផ្តាច់ជំនួយយោធាដល់ប្រទេសអ៊ុយក្រែន ប្រសិនបើអឺរ៉ុបមិនព្រមបញ្ជូនកម្លាំងយោធាទៅជួយធ្វើសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់ ។

Advertisement

ការទាញទីក្រុងកៀវមកពាក់ព័ន្ធនឹងជម្លោះនេះបានកើតមានឡើង បន្ទាប់ពីប្រទេសនានានៅអឺរ៉ុប ក៏ដូចជា អង្គការណាតូបដិសេធមិនបញ្ជូនកម្លាំងយោធា ឲ្យទៅជួយបើកច្រកសមុទ្រ Hormuz ដែលកំពុងរងការគំរាមកំហែង ពីការវាយប្រហារសងសឹករបស់អ៊ីរ៉ង់ ។

យោងតាមកាសែត Financial Times, អ្វីដែលលោក ត្រាំ គំរាមកាត់ផ្តាច់ជំនួយ ដល់ទីក្រុងកៀវ គឺ សំដៅលើការផ្គត់ផ្គង់សម្ភារៈយោធារបស់អង្គការណាតូ ដែលតែងតែទិញអាវុធ សម្រាប់អ៊ុយក្រែន ធ្វើសង្គ្រាមប្រឆាំងរុស្ស៊ី និងត្រូវបានផ្តល់មូលនិធិ ដោយបណ្តាប្រទេសអឺរ៉ុប ។

លោក Trump បាននិយាយម្តងហើយម្តងទៀត នូវការខកចិត្ត ជាមួយសម្ព័ន្ធមិត្ត អឺរ៉ុប ចំពោះការមិនធ្វើអ្វី បន្ថែមទៀត ដើម្បីជួយដល់សង្រ្គាម អាមេរិក ប្រឆាំងនឹងអ៊ីរ៉ង់ ។

ជាក់ស្តែង ប្រធានាធិបតីវ័យ ៧៩ ឆ្នាំរូបនេះ បានប្រាប់គណៈរដ្ឋមន្ត្រី កាលពីសប្តាហ៍មុនថា អាមេរិក ជួយការពារ ណាតូ ពីការគំរាមកំហែង របស់រុស្ស៊ី ប៉ុន្តែ ពួកគេមិនជួយការពារ អាមេរិក វិញនោះទេ ដោយលោកចាត់ទុកថា នេះគឺជារឿងគួរឱ្យអស់សំណើចយ៉ាងខ្លាំង ។

យ៉ាងណា ប្រទេសមួយក្រុម រួមទាំង សមាជិកនៃសម្ព័ន្ធភាព ណាតូ សំខាន់ៗ  ដូចជា បារាំង, អាល្លឺម៉ង់ និង ចក្រភពអង់គ្លេស ធ្លាប់បានចេញសេចក្តីថ្លែងការណ៍រួមមួយ កាលពីថ្ងៃទី ១៩ ខែមីនា បង្ហាញពីការត្រៀមខ្លួន រួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងសមស្រប ដើម្បីធានាបាននូវការឆ្លងកាត់ ប្រកបដោយសុវត្ថិភាព តាមរយៈច្រកសមុទ្រ Hormuz ៕

ប្រភពពី  Financial Times ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា