បារាំង-កូរ៉េខាងត្បូង ពង្រឹងដៃគូថាមពលនុយក្លេអ៊ែរ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
បារាំង-កូរ៉េខាងត្បូង ពង្រឹងដៃគូថាមពលនុយក្លេអ៊ែរ

បារាំង-កូរ៉េខាងត្បូង ពង្រឹងដៃគូថាមពលនុយក្លេអ៊ែរ

សេអ៊ូល ៖ បារាំង និងកូរ៉េខាងត្បូង ពង្រីកកិច្ចសហប្រតិបត្តិការ លើថាមពលនុយក្លេអ៊ែរ ព្រមទាំង ថាមពលខ្យល់ ។

Advertisement

ប្រធានាធិបតី កូរ៉េខាងត្បូង លោក Lee Jae Myung និយាយ កាលពីថ្ងៃសុក្រ ថា កូរ៉េខាងត្បូង និងបារាំង កំពុង “ពង្រីកកិច្ចសហប្រតិបត្តិការ” លើថាមពលនុយក្លេអ៊ែរ និងថាមពលខ្យល់ នៅឯនាយសមុទ្រ ខណៈដែលប្រទេសនានាកំពុងធ្វើការ លើការធានាសន្តិសុខ នៅច្រកសមុទ្រ Hormuz ។

លោក Lee បានធ្វើការអត្ថាធិប្បាយបែបនេះ បន្ទាប់ពីរៀបចំកិច្ចប្រជុំកំពូលទ្វេភាគី ជាមួយសមភាគីបារាំង លោក អេមម៉ានូអែល ម៉ាក្រុង នៅទីក្រុងសេអ៊ូល ចំពេលប្រឈមមុខនឹងវិបត្តិថាមពល ដែលកំពុងកើនឡើង ជុំវិញសង្គ្រាមនៅអ៊ីរ៉ង់។

លោក Macron គឺជាប្រធានាធិបតីបារាំងដំបូងគេ ដែលបានទៅបំពេញទស្សនកិច្ច នៅកូរ៉េខាងត្បូង ក្នុងរយៈពេល ១៥ឆ្នាំ ហើយដំណើររបស់លោក ស្របគ្នានឹងទំនាក់ទំនងការទូតទ្វេភាគី រយៈពេល ១៤០ ឆ្នាំ។

ដូចប្រទេសអាស៊ី ដទៃទៀតដែរ កូរ៉េខាងត្បូងពឹងផ្អែកខ្លាំងលើការនាំចូលថាមពល រួមទាំងតាមរយៈច្រកសមុទ្រ Hormuz ដែលត្រូវបានបិទ ជាហេតុជំរុញឱ្យតម្លៃថាមពលកើនឡើង អង្រួនដល់សេដ្ឋកិច្ចពិភពលោក៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា