ហុងគ្រី និង ស្លូវ៉ាគី ឲ្យអឺរ៉ុប រូតរះ ដកទណ្ឌកម្ម ប្រេង,ឧស្ម័ន រុស្ស៊ី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ហុងគ្រី និង ស្លូវ៉ាគី ឲ្យអឺរ៉ុប រូតរះ ដកទណ្ឌកម្ម ប្រេង,ឧស្ម័ន រុស្ស៊ី

ហុងគ្រី និង ស្លូវ៉ាគី ឲ្យអឺរ៉ុប រូតរះ ដកទណ្ឌកម្ម ប្រេង,ឧស្ម័ន រុស្ស៊ី

ប៊ុយដាប៉ែស ៖ ប្រទេស ហុងគ្រី និង ស្លូវ៉ាគី ជំរុញឲ្យសហភាពអឺរ៉ុប រូតរះដកទណ្ឌកម្ម លើការផ្គត់ផ្គង់ថាមពលរុស្ស៊ី ចំពេលមានវិបត្តិប្រេង និង ឧស្ម័ន ព្រោះសង្គ្រាម នៅមជ្ឈិមបូព៌ា។

Advertisement

បើតាម Tass, ការជំរុញនេះ ធ្វើឡើង បន្ទាប់ពីមានការសន្ទនា តាមទូរស័ព្ទ រវាងនាយករដ្ឋមន្ត្រី ស្លូវ៉ាគី លោក Robert Fico និង នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban កាលពីថ្ងៃសៅរ៍។

លោក Viktor Orban បាននិយាយថា ប្រទេសនៅអឺរ៉ុបទាំងពីរ បានយល់ព្រមរួមគ្នា អំពាវនាវដល់ថ្នាក់ដឹកនាំ EU ដើម្បីដកការរឹតបន្តឹង លើការផ្គត់ផ្គង់ប្រេង និង ឧស្ម័នរបស់រុស្ស៊ី ទៅកាន់អឺរ៉ុប ដែលកំពុងប្រឈមនឹងវិបត្តិថាមពល ព្រោះសង្គ្រាមអ៊ីរ៉ង់ និង ជម្លោះនៅមជ្ឈិមបូព៌ា ។

លោកបាននិយាយថា ទីក្រុង Budapest និង Bratislava មើលឃើញថា វាចាំបាច់ ក្នុងការចាត់វិធានការជាបន្ទាន់ ដើម្បីជួយបណ្តាប្រទេស EU ជៀសវាងកង្វះខាតវត្ថុធាតុដើម និង ប្រេងឥន្ធនៈ ក៏ដូចជា ការកើនឡើងតម្លៃថាមពល។

លោក Orban បានរៀបរាប់ តាមទូរទស្សន៍រដ្ឋ ថា «យើងទាមទារឱ្យទីក្រុងព្រុចសែល ផ្អាកជាបន្ទាន់ នូវទណ្ឌកម្ម និង ការរឹតបន្តឹង ដែលដាក់ លើថាមពលរុស្ស៊ី»។

នាយករដ្ឋមន្ត្រី ហុងគ្រី បានសង្កត់ធ្ងន់ថា «សេដ្ឋកិច្ចអ៊ឺរ៉ុប កំពុងប្រឈមមុខនឹងហានិភ័យនៃការខ្វះខាតថាមពល ហើយ តម្លៃកើនឡើង។ ការគំរាមកំហែង គឺជិតមកដល់ …ហើយយើង អាចបញ្ចៀសបាន លុះត្រាតែសហភាពអឺរ៉ុប បំពេញបន្ថែមប្រេង និងឧស្ម័នបម្រុង របស់ខ្លួន ពីគ្រប់ប្រភព ដែលអាចធ្វើទៅបាន ក្នុងបរិមាណច្រើន តាមតែអាចធ្វើទៅបាន និង ឱ្យបានឆាប់ តាមដែលអាចធ្វើទៅបាន»៕

ប្រភពពី Tass ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា