ប្រមុខដឹកជញ្ជូនសកលព្រមានពីគំរូដ៏គ្រោះថ្នាក់ បើសិនអ៊ីរ៉ង់យកកម្រៃនៅច្រកសមុទ្រ Hormuz | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប្រមុខដឹកជញ្ជូនសកលព្រមានពីគំរូដ៏គ្រោះថ្នាក់ បើសិនអ៊ីរ៉ង់យកកម្រៃនៅច្រកសមុទ្រ Hormuz

ប្រមុខដឹកជញ្ជូនសកលព្រមានពីគំរូដ៏គ្រោះថ្នាក់ បើសិនអ៊ីរ៉ង់យកកម្រៃនៅច្រកសមុទ្រ Hormuz

តេហេរ៉ង់ ៖ ប្រមុខទីភ្នាក់ងារឃ្លាំមើលការដឹកជញ្ជូនដ៏សំខាន់របស់ពិភពលោក បានព្រមានធ្ងន់ៗថា ការបើកដៃឲ្យអ៊ីរ៉ង់គិតថ្លៃសេវាឆ្លងកាត់ច្រកសមុទ្រ Hormuz នឹងក្លាយជាគំរូដ៏គ្រោះថ្នាក់ ហើយជារឿងមិនអាចទទួលយកបានទេ ។

Advertisement

ការព្រមាននេះ ធ្វើឡើងស្របពេលដែលអ៊ីរ៉ង់បានគិតថ្លៃលើនាវានានា សម្រាប់ការឆ្លងកាត់តាមផ្លូវទឹក ដែលគ្រប់គ្រងប្រហែល ១ភាគ៥ នៃលំហូរប្រេង និងឧស្ម័នធម្មជាតិរបស់ពិភពលោក ក្នុងអំឡុងពេលមានជម្លោះ ។

បើតាម Straits Times, ការគ្រប់គ្រងរបស់អ៊ីរ៉ង់លើច្រកសមុទ្រ Hormuz ដែលរួមបញ្ចូលទាំងការយកថ្លៃសេវាឆ្លងកាត់ផងដែរនោះ គឺជាលក្ខខណ្ឌមួយរបស់ទីក្រុងតេហេរ៉ង់ សម្រាប់បទឈប់បាញ់ ២ សប្តាហ៍ ។

ប៉ុន្តែប្រធានាធិបតីអាមេរិក លោក Donald Trump បានធ្វើការអះអាងផ្ទុយគ្នា អំពីកិច្ចព្រមព្រៀងឈប់បាញ់ ក្នុងនោះរួមទាំងការស្នើឲ្យមានប្រព័ន្ធគិតថ្លៃរួមគ្នា រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ សម្រាប់នាវានៅច្រកសមុទ្រ Hormuz ។

យ៉ាងណាមិញ អគ្គលេខាធិការនៃអង្គការសមុទ្រអន្តរជាតិ លោក Arsenio Dominguez បាននិយាយក្នុងបទសម្ភាសន៍ជាមួយ Bloomberg ថា នេះគឺជាគំរូដ៏គ្រោះថ្នាក់មួយ ។

លោកថា ទីភ្នាក់ងាររបស់លោកកំពុងធ្វើការ ដើម្បីបង្កើតឡើងវិញនូវយន្តការដែលអនុញ្ញាតឲ្យនាវាឆ្លងកាត់ច្រកសមុទ្រនេះ ដូចមុនសង្គ្រាម ។

មកទល់ពេលនេះ ចរាចរណ៍ផ្លូវទឹកឆ្លងកាត់ច្រកសមុទ្រ Hormuz ភាគច្រើននៅតែត្រូវបានផ្អាក ៕

ប្រភព ៖ Straits Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា