ទ័ព អ៊ុយក្រែន កាន់អាវុធចូលច្បាំងក្នុងសមរភូមិសង្គ្រាមមជ្ឈិមបូព៌ាជាផ្លូវការ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ទ័ព អ៊ុយក្រែន កាន់អាវុធចូលច្បាំងក្នុងសមរភូមិសង្គ្រាមមជ្ឈិមបូព៌ាជាផ្លូវការ

ទ័ព អ៊ុយក្រែន កាន់អាវុធចូលច្បាំងក្នុងសមរភូមិសង្គ្រាមមជ្ឈិមបូព៌ាជាផ្លូវការ

កៀវ ៖ កងកម្លាំងអ៊ុយក្រែនបានកាន់អាវុធចូលច្បាំងក្នុងសមរភូមិសង្គ្រាមមជ្ឈិមបូព៌ាជាផ្លូវការ បន្ទាប់ពីលោក ប្រធានាធិបតី Volodymyr Zelensky ប្រកាសអំពីការបាញ់ទម្លាក់យន្តហោះដ្រូន Shahed របស់អ៊ីរ៉ង់អស់ជាច្រើនគ្រឿង ។

Advertisement

លោក Zelensky អះអាងថា ការបាញ់ទម្លាក់ដ្រូន Shahed របស់អ៊ីរ៉ងនេះ គឺជាប្រតិបត្តិការមួយផ្នែក នៃ កិច្ចខិតខំប្រឹងប្រែងដើម្បីជួយដៃគូ ក្នុងការទប់ទល់នឹងអាវុធដែលរុស្ស៊ី ធ្លាប់ប្រើប្រាស់ធ្វើសង្គ្រាមក្នុងប្រទេសអ៊ុយក្រែន ។

បើតាម Independent ចេញផ្សាយ កាលពីថ្ងៃសុក្រ, នេះគឺជាការទទួលស្គាល់ជាសាធារណៈលើកដំបូងពីសំណាក់ មេដឹកនាំ អ៊ុយក្រែន អំពីការចូលប្រឡូក ក្នុងសមរភូមិសង្គ្រាមមជ្ឈិមបូព៌ា ដើម្បីជួយដល់បណ្តាប្រទេសសម្ព័ន្ធមិត្ត លោកខាងលិច ។

កាលពីដើមខែមីនា លោក Zelensky ធ្លាប់បាននិយាយថា អ៊ុយក្រែន កំពុងជួយប្រទេសមជ្ឈិមបូព៌ា និង ឈូងសមុទ្រចំនួន ៥ ក្នុងការទប់ទល់នឹងការវាយប្រហារ ដោយយន្តហោះដ្រូនរបស់អ៊ីរ៉ង់ ។

លោក ក៏បានបង្ហាញផងដែរថា សហរដ្ឋអាមេរិក និងបណ្តាប្រទេសនៅអឺរ៉ុប បានស្នើសុំការគាំទ្រស្រដៀងគ្នានេះ ដោយសារតែ ទីក្រុង Kyiv កំពុងបង្កើនជំនាញយ៉ាងខ្លាំង ទប់ទល់នឹងយន្តហោះដ្រូន អំឡុងសង្រ្គាម ជាង ៤ ឆ្នាំ ពោលគឺ ប្រឆាំងនឹង ដ្រូន ព្រមទាំង កាំជ្រួចមីស៊ីល របស់រុស្ស៊ី ។

យ៉ាងហោចណាស់ អ្នកជំនាញការ អ៊ុយក្រែន ចំនួន២២៨ នាក់ ក្នុងវិស័យការពារយន្តហោះដ្រូន និង អ្នកឯកទេសយោធា ត្រូវបានដាក់ពង្រាយ នៅក្នុងតំបន់មជ្ឈិមបូព៌ា ដើម្បីជួយប្រទេសនានា ដូចជា អារ៉ាប់រួម, អារ៉ាប៊ីសាអូឌីត, កាតា, គុយវ៉ែត និង ហ្ស៊កដានី ៕

ប្រភពពី Independent, ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា